តារាបាល់ទាត់ដ៏ល្បី Messi ទទួលឯកត្តកម្មមួយក្នុងកំឡុងពេល ៣ ឆ្នាំរបួសធ្ងន់តែម្តង ។
ដូចដែលយើងបានដឹងហើយថា Messi មានរបួសក្បាលជង្គង់ក្នុងការប្រកួតចុងក្រោយនេះ
ជាមួយក្រុម PSG ដែលបង្ខំអោយដូរចេញក្នុងតង់ទី ២ ដោយសារក្បាលជង្គង់របស់ Messi
មានឈាមហូរចេញមក ។ យើងបានរកឃើញដែលចាប់អារម្មណ៍បំផុតនោះគឺ ក្នុងរយៈពេល
៣ ឆ្នាំ កីឡាកររូបនេះមានរបួសធ្ងន់តែម្តងប៉ុណ្ណោះ ដែលភាគច្រើនខ្សែរប្រយុទ្ធតែងតែមាន
របួសជាញឹកញ៉ាប់ ។
Messi មានរបួសធ្ងន់ម្តងនោះកាលពីថ្ងៃទី ១៩ ខែ កញ្ញា ២០១៣ ដែលបង្កឡើងដោយកីឡាករ
Tomas Ujfalusi របស់ Atletico ហើយត្រូវបានគេរាយការណ៍មកថា Messi ត្រូវសំរាកព្យាបាល
ជាប់គ្នារយៈពេល ១០ ថ្ងៃ។ បន្ទាប់ពីបាត់មុខ ១០ ថ្ងៃនោះមក Messi ត្រឡប់មកដូចដើមវិញហើយ
នៅតែអាចលេងបានល្អនិងបន្ថែមគ្រាប់បាល់កាន់តែច្រើន ។
ក្នុងរដូវកាលនេះ Messi អវត្តមានតែ ១១៩នាទី ប៉ុណ្ណោះក្នុង La Liga និង ១០៥នាទីក្នុង King Cup
ក្នុងនោះគឺមាន ២ ប្រកួតរវាង Benfia និង PSG ។ Messi សំរេចបានចំណុចមួយចំនួនដែលកីឡាករ
តិចណាស់អាចធ្វើបានដូច គឺ Messi មានសមត្ថភាពព្យាបាលរបួសបានយ៉ាងលឿនជាពិសេសរបួស
របស់ជារៀងរាល់ដង មិនដែលយូរជាង ២ សប្តាហ៍នោះទេគេអាចចូលលេងវិញបានហើយ ។
ជាចុងក្រោយបង្អស់របួសក្បាលជង្គង់របស់ Messi ដែលមានឈាមហូរនោះត្រូវបានគេរាយការណ៍
មកថា Messi ត្រូវសំរាកព្យាបាល ៣ សប្តាហ៍តែថ្មីៗនេះ Messi និយាយថារបួសរបស់គេសំរាកព្យា-
បាលតែមួយសប្តាហ៍គឺគ្រប់គ្រាន់ហើយ ធ្វើអោយក្រុមបារាំង PSG មានភាពភ័យខ្លាចសារជាថ្មី ៕