យល់ដឹង៖ តាមពិតចំណង់ចំណូលចិត្ដមនុស្ស ពិតជាខុសៗគ្នាមែន អ្នកខ្លះគេចង់បង្កើត
ជីវិតដំណើរផ្សងព្រេងរបស់គេ ដោយការដើរចូលព្រៃ ការចូលរូងភ្នំ ឬអ្នកខ្លះទៀត គេបាន
នាំយកជីវិតរបស់គេ តាមផ្លូវសមុទ្យដ៏សែនឆ្ងាយសន្លឹម។
ឯមនុស្សមួយក្រុមនេះវិញ មើលទៅគេហាក់បីដូចជា សប្បាយរីករាយនឹង ការចងអង្រឹង
ឬក៏ ក្រណាត់អ្វីម្យ៉ាង ដែលភ្ជាប់នឹងផ្ទាំងថ្ម ដែលមើលទៅហាក់ដូចមានសភាពគ្រោះថ្នាក់
ខ្លាំងណាស់។
បើតាមការអោយដឹងពីទស្សនាដ្ដី ស្ដីអំពីការផ្សងព្រង របស់អាមេរិក មួយបានអោយដឹងថា
រយៈពេលថ្មីៗនេះ មានមនុស្សជាច្រើននាក់ ដែលគេចាត់ទុកខ្លួនថា ជាអ្នកឡើងភ្នំ និងផ្ទាំង
ថ្មដ៏អស្ចារ្យ។ លើសពីនេះទៅទៀត ពួកគេបានចងអង្រឹង ឬក្រណាត់អ្វីម្យ៉ាងលើផ្ទាំងថ្ម ដើ
ម្បីដេក ដែលមើលទៅមានលក្ខណៈធម្មតា។ តែបើយើងមើលទៅ គឺវាមានគ្រោះថ្នាក់សំបើម
ណាស់។
ផ្ទាំងថ្មទាំងនេះ មើលទៅហាក់បីដូចជា មានកម្ពស់ខ្ពស់ និងមានភាពរដឹបរដុប គួរអោយពិ
បាកឡើងខ្លាំងណាស់។ តែពួកគេ ទាំងអស់នេះហាក់បីដូចជាក្រែងរនាលនឹងស្ថានភាពនេះ
ណាស់។ នេះមកពីពួកគេ បានគិតថា ជីវិតរបស់គេត្រូវតែធ្វើអ្វីម្យ៉ាងដែលប្លែក និងអាចបន្សល់
សម្រាប់ជីវិតគេ មុននឹងគេស្លាប់ទៅ។
លោក Dave Macuss ជាអ្នកឡើងភ្នំ និងផ្ទាំងថ្មមួយរូប បាននិយាយថា លោកពិតជាមាន
ភាពសប្បាយចិត្តយ៉ាងខ្លាំង ក្នុងការធ្វើសកម្មភាពបែបនេះ។ លោកបានបន្ដថា លោកពេញ
ចិត្ដក្នុងការឡើងនូវអ្វីដែលខ្ពស់ៗ តាំងពីលោកនៅតូចម្ល៉េះ។ លោកបានបន្ថែមថា ពួកក្រុម
មនុស្សដែលមកជាមូយគាត់ ក៏មានភាពសប្បាយរីករាយ ក្នុងដំណើរផ្សេងព្រេងដ៏គ្រោះថា្នក់
នេះដែរ៕
ដោយ៖ សារិន
ប្រភព៖ surfwithberserk