CamNews

ជីវិតរស់នៅ 

ផ្សោតមួយក្បាលត្រូវអណ្ដែតស្លាប់ ជាមួយការបៀមគ្រាប់កំាភ្លើង

 
អាមេរិក៖ តៀមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗ
នេះថា ត្រីផ្សោតដ៏ធំមួយក្បាល ដែលបានអណ្ដែតទឹកស្លាប់ ខណៈដែលដងខ្លួនត្រីផ្សោត
នោះ មានបៀមជាប់នូវគ្រាបកាំភ្លើង ដ៏ក្រហមឆ្អិនឆ្អៅមួយគ្រាប់។



ប្រភពដែលបានអោយដឹងថា ត្រីផ្សោតដ៏ធំមួយនេះ ត្រូវបានគេប្រទះឃើញនូវតាមដងឆ្នេរ
សមុទ្រ Mississippi ប៉ែកខាងជើងនៃសហរដ្ឋអាមេរិក។ គួររំលឹកផងដែរថា កាលពីប៉ុន្មានខែ
មុនទៅនេះ ក៏មានការសម្លាប់ពពួកត្រីផ្សោតសមុទ្រ នៅតាមដងទន្លេនេះផងដែរ។





ទោះបីជាយ៉ាងណាក៏ដោយ ក៏កុ្រមអ្នកភិរក្សដែនសមុទ្រ ក៏ដូចជាប៉ូលីនៅមិនទាន់ដឹងច្បាស់
ពីជនដៃដល់ និងមូលហេតុអ្វី បានជាគេសម្លាប់ត្រីផ្សោតដ៏ស្លូតទាំងនោះដែរ៕

ដោយ៖ មឿន
ប្រភព៖ dailymail


Tags: lifestyle,  living,  dead dolphins,  USA