CamNews

ទូរស័ព្ទ កុំព្យូទ័រ ផលិតផលថ្មី ថេបប្ល៊ែត 

ទិដ្ឋភាពថ្ងៃទី ២ នៃពិធីតាំងពិព័រណ៌ CES ២០១២

ពិធីតាំងពិព័រណ៌បច្ចេកវិទ្យាធំបំផុតលើពិភពលោក CES ២០១២ ថ្ងៃនេះបានឈានចូលថ្ងៃ
ទី ២ ហើយ។ មានផលិតផលអេឡិចត្រូនិចថ្មីៗជាច្រើនក៏ត្រូវបានដាក់តាំងបង្ហាញជាហូរ
ហែរដោយក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើននៅជុំវិញពិភពលោក។ ខាងក្រោមនេះជាទិដ្ឋភាព
មួយចំនួនស្តីពីសកម្មភាពក្នុងពិធីនៅថ្ងៃទី ២ នៃពិធី CES ២០១២ ដែលគេឃើញមានតារា
ចំរៀង ក៏ដូចជាតារាភាពយន្តល្បីៗ ជាច្រើនក៏បានបង្ហាញវត្តមាននៅទីនោះផងដែរ៖



CES ២០១២ ទទួលបានទស្សនិកជនយ៉ាងច្រើនកុះករចូលទស្សនា ។

ថ្ងៃទី ២ នៃ CES មានអតិថិជនចូលទស្សនាតិចជាងធៀបជាមួយថ្ងៃដំបូង


អគ្គនាយក Google លោក Eric Schmidt ថ្លែងសន្ទរកថានៅក្នុងថ្ងៃនៃពិធី CES ២០១២ ដែល
នៅក្នុងដៃរបស់លោកគឺជាទូរស័ព្ទ Galaxy Nexus ដំណើរការ Android 4.0 ថ្មីបំផុត ។


អ្នកចំរៀង rap លោក Ludacris ឧទ្ទេសនាមនូវផលិតផលឧបករណ៍បំពងសំលេងសំរាប់
iPod, iPhone និង iPad ។


បវរកញ្ញាអាមេរិកឆ្នាំ ២០១១ ,Terea Scanlan ក៏បានចូលរួមនៅក្នុងថ្ងៃទី ២ នៃពិធីតាំងពិព័រណ៌
CES ២០១២ ផងដែរ។


តារាចំរៀង rap Will.i.am កំពុងតែកាន់នៅក្នុងដៃនូវផលិតផល Ultrabook របស់ Intel, និង
កំពុងសំដែងនៅក្បែរ CEO របស់ Intel លោក Paul Otellini ។


តារាចំរៀង rap LL Cool J បង្ហាញវត្តមាននៅក្នុងពិធី CES ២០១២ និងបានឧទ្ទេសនាម
អោយផលិតផលថតសំលេងរបស់ក្រុមហ៊ុន Boomdizzle និងធ្វើការចាក់ផ្សាយបទ
ចំរៀងរបស់លោកដែលថតដោយផលិផលនេះ។


តារាដ៏ល្បីឈ្មោះ Will Smith បង្ហាញវត្តមាននៅលើឆាកជាមួយ CEO របស់ Sony លោក Stringer

តារាចំរៀង Kelly Clarkson ក៏បានបង្ហាញវត្តមាននៅលើឆាករបស់ក្រុមហ៊ុន Sony ផងដែរ


តារាបង្ហាញម៉ូដរបស់ Nikon ឧទ្ទេសនាមផលិតផលកាមេរ៉ាសំរាប់អ្នកទេសចរណ៍ ដែល
ផលិតផលនេះអាចផ្លាស់ប្តូរ Lens បានទៀតផង


ក្រុមហ៊ុនផលិតឧបករណ៍កំសាន្ត Tosy របស់ វៀតណាម ក៏បានបង្ហាញវត្តមាននៅក្នុង
កម្មវិធីតាំងពិព័រណ៌ CES ២០១២ ផងដែរជាមួយនឹងគំរូ robot ដែលអាចគូររូបភាពនៅ
លើក្រដាសបានផងដែរ


តារាចំរៀង Justin Bieber បង្ហាញវត្តមាននៅលើឆាកនិងឧទ្ទេសនាមអោយផលិតផល
robot ថ្មីបំផុតរបស់ក្រុមហ៊ុន Tosy របស់វៀតណាម ។


ទូរទឹកកកវៃឆ្លាតរបស់ Samsung នៅក្នុងពិធី CES

ក្រុមហ៊ុនរថយន្ត KIA របស់កូរ៉េខាងត្បូងត្រូវបានក្រុមហ៊ុនដាក់តាំងបង្ហាញនៅក្នុងពិធី
តាំងពិព័រណ៌ជាមួយឧបករណ៍ Tablet ដែលត្រូវបានបំពាក់សំរាប់ធ្វើជាឧបករណ៍បញ្ជារ។


ក្រុមហ៊ុនបច្ចេកវិទ្យា Haier របស់ចិន ដាក់តាំងបង្ហាញវត្តមានទូរទស្សន៍វៃឆ្លាតរបស់ខ្លួន
ដែលមានមុខងារអាចបញ្ជារបានតាមរយៈការគិតនៅក្នុងខួរក្បាល។ ប៉ុន្តែផលិតផល
នេះនៅជាគំរូថ្មីដំបូងសំរាប់ដាក់តាំងបង្ហាញនៅឡើយ។


ឧបករណ៍ HDTV ត្រូវបានរចនាម៉ូដដោយមជ្ឈមណ្ឌលបច្ចេកវិទ្យា MIT, ដែលមានបំពាក់នូវ
បច្ចេកវិទ្យាថាមពលឥតខ្សែរ ដែលមានន័យថាមិនចាំបាច់ត្រូវការខ្សែសំរាប់ភ្ជាប់ជាមួយ
ប្រភពថាមពលអគ្គីសនីដូចឧបករណ៍ទូរទស្សន៍ផ្សេៗនោះឡើយ។

គំរូ concept នៃរថយន្តរបស់ក្រុមហ៊ុន Audi ជាមួយការរចនាម៉ូដប្លែកថ្មីមួយផ្សេងទៀតរបស់ក្រុមហ៊ុន

ឧបករណ៍ម៉ាស៊ីនសំរាប់វាស់កំរិតធុនរបស់កញ្ចក់ Gorilla Glass 2,ដែលជាកំណែជំនាន់ថ្មីនៃ
ផលិតផលកញ្ចក់ដែលមានសមត្ថភាពការពារបាននូវការធា្លក់ និងសឹករិចរិលជាដើម ដែល
កញ្ចក់នេះត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងផលិផល smartphone និងឧបករណ៍
Tablet ពេលបច្ចុប្បន្ននេះ។


ក្រុមហ៊ុនបច្ចេកវិទ្យា Vizio របស់អាមេរិកក៏បាននាំមកនូវគំរូឧបករណ៍ Tablet និងគំរូកុំព្យូទ័រ
All In One (AIO) ថ្មីបំផុតរបស់ខ្លួនមកកាន់
CES ២០១២
ផងដែរ។ដោយឡែកស្តង់របស់
ក្រុមហ៊ុននេះមានការរចនាស្រដៀងគ្នានឹងស្តង់របស់ Apple Store ទៀតផង។

ឧបករណ៍ Tablet មានតំលៃទាបត្រឹមតែ ១០០ដុល្លាអាមេរិករបស់ OLPC ក្នុងទិសដៅនាំ
មកសំរាប់សិស្សានុសិស្សនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយនៅទូទាំង
ពិភពលោក។ ក្នុងរូបភាពខាងលើនេះ
ឧបករណ៍ Tablet ត្រូវបានសាកថ្មដោយ
ការប្រើដៃបង្វិល។


Fujitsu កំពុងបង្ហាញពីសមត្ថភាពអាចប្រឈមនឹងទឹកបាននៃផលិតផល Tablet Arrow ​របស់ខ្លួន

អតិថិជនកំពុងតែទស្សនានូវគំរូ laptop របស់ Sony ជាមួយការរចនាប្លែកភ្នែកនៅក្នុងពិធី CES ២០១២

Laptop កំរាស់ស្តើង ដែលគេអោយឈ្មោះថា Ultrabook គឺជាប្រធានបទដ៏ក្តៅគគុកនៅក្នុង
ពិធីតាំងពិព័រណ៌ CES ក្នុងឆ្នាំ ២០១២ នេះ។


អ្នកយកពត៌មានម្នាក់កំពុងតែសាកល្បងលេង game 3D ដោយការបញ្ចេញសកម្មភាពនៅមុខ
អេក្រង់ smart TV ថ្មីបំផុតរបស់ LG ។


ប្រភេទ TV ដែលមានបំពាក់បច្ចេកវិទ្យា OLED ជាមួយអេក្រង់មានកំរាស់ស្តើងបំផុតរបស់ Samsung

CEO របស់ Intel Paul Otellini (ស្តាំ) ចាប់ដៃជាមួយលោក Sanjay Jha, CEO របស់ Motorola។
Motorolaនឹងធ្វើការបង្ហាញវត្តមាន smartphone ប្រើប្រាស់ Chip របស់ Intel នៅរដូវ
វិស្សមកាលឆ្នាំ ២០១២ នេះ។


Intel រួមជាមួយ Lenovo បង្ហាញវត្តមានទូរស័ព្ទ smartphone ប្រើប្រាស់ Chip ដំបូងបង្អស់របស់
Intel មានឈ្មោះថា K800 ។

វិចិត្រករម្នាក់កំពុងតែគូររូបរបស់អតិថិជនដែលចូលទស្សនានៅលើ Galaxy Note របស់ Samsung ។

ក្រុមរាំចង្វាក់ Hiphop ល្បីឈ្មោះ Jabbawockeez បានសំដែងនូវឈុតឆាកគួរអោយចាប់
អារម្មណ៍នៅមុនពេលការឡើងថ្លែងសន្ទរកថារបស់លោក Paul Jacobs, CEO របស់
ក្រុមហ៊ុន Qualcomm ។


បណ្តាអ្នកយកពត៌មានកំពុងទទួលទានអាហារថ្ងៃត្រង់នៅក្នុងពិធី CES ។ អាហារទាំង
នោះត្រូវបានអង្គភាពអ្នកគ្រប់គ្រងកម្មវិធីតាំងពិព័រណ៌ផ្គត់ផ្គង់ជូនដោយឥតគិតថ្លៃ
សំរាប់បណ្តាអ្នកយកពត៌មានទូទៅ។

ប្រភព៖ DT
ដោយ៖ រស្មី

Tags: electronictabletapplesamsungsmartphonegoogletechnologysonylaptopultrabookasusgalaxy nexuspaul otellinices 2012lenovoeric schmidthdtvludacris