CamNews

យល់ដឹង 

រដ្ឋមន្រ្តីតៃវ៉ាន់ ស្នើអោយបុរសនោមអង្គុយ

លោក Stephen Shen រដ្ឋមន្រ្តីក្រសួងការពារបរិស្ថានរបស់តៃវ៉ាន់ (EPA) បានចូលរួមក្នុងកម្មវិធី
ពិភាក្សាជជែកវែកញ៉ែកមួយក្រោមប្រធានបទស្ដារបរិស្ថានអោយល្អឡើងវិញហើយលោកបាន
លើកឡើងថាមនុស្សប្រុសគួរណាតែនោមអង្គុយវិញល្អជាង។


ការលើកឡើងបែបនេះបាននាំអោយមានការជជែកគ្នាពេញ Internet ហើយចំពោះរដ្ឋាភិបាល
តៃវ៉ាន់កំពុងតែរៀបចំការផ្សព្វផ្សាយអោយបុរសទម្លាប់នោមអង្គុយផងដែរ ដែលគំនិតនេះត្រូវ
បាននារីៗ ជាច្រើនគាំទ្រ តែបុរសមួយចំនួននិយាយថាវាដូចជាបាត់បង់ភាពជាបុរសពេក។

ប៉ុន្តែខាង EPA គេបានប្រាប់ថាមិនមែនមានតែយើងទេដែលធ្វើបែបនេះ ហើយនេះគ្រាន់ជាការ
ស្នើរសុំមិនមែនជាច្បាប់ចាប់បង្ខំនោះទេ នៅជប៉ុនបុរសជាង ៣០% ជាអ្នកនោមអង្គុយ ហើយនៅ
ប្រទេស ស៊ុយអែត ក៏មានបុរសភាគច្រើនប្រកាន់ទម្លាប់នោមអង្គុយនេះដែរ។

បើតាមការអង្កេតបានអោយដឹងថាបង្គន់សាធារណៈនៅតៃប៉ិក ចំនួនជាង ១ សែនកន្លែងត្រូវបាន
EPA ធ្វើការអង្កេតឃើញថា មានក្លិនមិនល្អ និងមិនមានអនាម័យទាល់តែសោះ ព្រោះតែទឹកនោម
មនុស្សប្រុសដែលនោមឈរសាចពេញទី។ ចំពោះអ្នកដែលអំពាវនាវអោយមានការនោមអង្គុយ
នេះគាត់ក៏បានប្រាប់ផងដែរថាគាត់ ក៏នោមអង្គុយដូចមាត់គាត់សុំអោយគេធ្វើដែរ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ BBC 


Tags: taiwan social