CamNews

កីឡាអន្តរជាតិ 

ទស្សនិកជន ខឹងសម្បារជាមួយនិង ក្រុមជំរើសជាតិបាល់ទាត់ អង់គ្លេសដែលលក់ឯកសណ្ឋានថ្លៃ ហួសហេតុ

ស្របពេលដែល ការប្រកួត World Cup ជិតឈាន ចូលមកដល់នោះ ក្រុមបាល់ទាត់ ជំរើសជាតិ​នីមួយៗ បានរៀបចំ​ ឯកសណ្ឋាន របស់ខ្លួន រួចរាល់ហើយ ក៏បានដាក់លក់ អោយអ្នកគាំទ្រ របស់​ខ្លួនផងដែរ ។ ក្នុងនោះក្រុម ជំរើសជាតិ អង់គ្លេសក៏បាន ដាក់លក់ ឯកសណ្ឋានរបស់ ខ្លួនហើយ​ផងដែរ ក្នុងតំលៃមួយ ដ៏ថ្លៃដែល ទស្សនិកជន របស់ខ្លួនខឹង សម្បារជាខ្លាំង ។



តំលៃដែលបាន ដាក់លក់នោះគឺ ៩០ ផោនដែល គិតជាដុល្លារ នោះថ្លៃជិត ១០០ ដុល្លារទៅហើយ ។ អ្នកគាំទ្រ ជាច្រើន បានបញ្ចេញមតិថា សហព័ន្ធនិងក្រុម ហ៊ុន Nike លក់តំលៃនេះ គឺលក់កោរ​សុទ្ធ​សាធ តែម្តង ។ តាមធម្មតា តំលៃឯកសណ្ឋាន របស់ក្រុមបាល់ទាត់ មុនពេល ការប្រកួត គឺមិនថ្លៃដល់ ថ្នាក់នេះទេ ហើយវានឹងឡើងថ្លៃ នៅពេលដែល ក្រុមចាប់ផ្តើមលេង និងទៅតាម ទំរង់លេង និងលទ្ធផល របស់ក្រុម ។ ទស្សនិកជន បន្តបញ្ចេញកំហឹងថា កាលពីកំឡុងឆ្នាំ ២០០០ តំលៃរបស់ ឯកសណ្ឋាន ត្រឹមតែ ៣០ ផោនប៉ុណ្ណោះ ហើយម្យ៉ាងវិញទៀត អាវនេះក៏គ្មាន ក្បាច់ អ្វីស្អាត ណាស់ដែរ ដែលអាវនេះ គ្រាន់តែ អាវធម្មតាហើយ មានផ្លាកសញ្ញា ក្រុមអង់គ្លេស និង លេខប៉ុណ្ណោះ វាមិនសមនិង តំលៃ ៩០ ផោនឡើយ ។



ខាងក្រុម សហព័ន្ធនិង ក្រុមហ៊ុន Nike បានអោយដឹងថា អាវដែលមាន តំលៃ ៩០ ផោននោះ គឺមាន គុណភាពដូច ទៅនិងឯកសណ្ឋាន ដែលកីឡាករ ពាក់ចូលទៅ លេងតែម្តង ចំណែកមួយ ប្រភេទ ទៀត ដែលសំរាប់ ទស្សនិកជន ចង់បានគ្រាន់តែពាក់ ដើម្បីបង្ហាញពីការ គាំទ្រនោះ ទស្សនិកជន អាចជាវ ឯកសណ្ឋានមួយ ប្រភេទទៀត ដែលមានតំលៃ ៦០ ផោន ។ ទស្សនិកជន ក៏បានផ្តឹងទៅ FIFA ផងដែរ តែខាង FIFA មិនមានសិទ្ធិ ក្នុងការច្រៀតជ្រែក ក្នុងរឿងនេះឡើយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: football england world cup nike fifa