ឥណ្ឌូនេស៊ី៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មី
ៗនេះថា មានមនុស្សម្នាជាច្រើននាក់ បាននាំគ្នាចូលទៅមើលផ្កាម៉្យាង ដែលមានលក្ខណៈ
ប្លែក ហើយកំពុងតែរីកនៅចំកណ្ដាលសួនច្បារដ៏ធំមួយ។
ប្រភពដដែលបានអោយដឹងថា ផ្កាដែលមានមនុស្សម្នាចូលទៅមើលនោះ ត្រូវបានដុះឡើង
ក្នុងសួនច្បារ Djuanda Botanical តំបន់ Bandung ប៉ែកខាលិចខេត្ដ Java ប្រទេសឥណ្ឌូនេ
ស៊ី។ តាមការអោយដឹងពីមនុស្ស ដែលបានចូលទៅមើលផ្កានោះ បាននិយាយថា ផ្កានោះ
មានក្លិនស្អុយបន្ដិមែន តែវារីកបានយ៉ាងធំ និងលាតត្រដាងដូចថូរផ្កាអញ្ចឹង។
តាមការបង្ហាញពីក្រុមអ្នកវិទ្យាសាស្រ្ដនៃប្រទេសនេះ បានបង្ហាញថា ផ្កាដ៏កម្រមួយប្រភេទ
នេះ ត្រូវបានគេអោយឈ្មោះថា "amorphophallus titanum" ដែលអាចមានដុះតែតំបន់
កោះស៊ូមាត្រានេះឯង។ ក្រុមអ្នកវិទ្យាសាស្រ្ដបានបង្ហាញថា ផ្កានេះអាចរីក និងលូតកម្ពស់
បានដល់ទៅ ៥ ឬ៦ម៉ែត្រឯណ្ណោះ៕
ដោយ៖ វត្ដី
ប្រភព៖ daillymail