ព័ត៌មានបច្ចេកវិទ្យា ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស នាប៉ុន្មានម៉ោងមុន
នេះបានបញ្ជាក់អោយដឹងថា ទូរស័ព្ទដៃស្មាតហ្វូន iPhone5 បានលក់ដាច់ដល់ទៅ ២ លាន
គ្រឿងឯឧណោះ ក្នុងអំឡុងពេលត្រឹមតែមួយសប្តាហ៍ដំបូង បន្ទាប់ពីបានមកដល់ទីផ្សារប្រទេស
ចិន កាលពីថ្ងៃ១៤ ធ្នូ កន្លងទៅនេះ។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបន្ថែមអោយដឹងផងដែរថា ស្មាតហ្វូន iPho
ne5 ត្រូវបានលក់ដាច់ច្រើនជាង ៥ លានគ្រឿងឯណោះ ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ដំបូង
នៅលើទីផ្សារ ៩ ប្រទេស រួមមានដូចជា ៖ អាមេរិក កាណាដា បារាំង អាល្លីម៉ង់ ហុងកុង ជប៉ុន
សឹង្ហបុរី និងចក្រភពអង់គ្លេស។
គួរបញ្ជាក់ផងដែរថា ទូរស័ព្ទដៃស្មាតហ្វូន iPhone5 ដែលពិភពលោកកំពុងចាប់អារម្មណ៍មួយនេះ
នឹងបន្តពង្រីកទីផ្សាររបស់ខ្លួន ច្រើនជាង ១០០ ប្រទេស ទូទាំងពិភពលោកមុនដំណាច់ឆ្នាំ ២០១២
នេះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ gsmarena