CamNews

កុំព្យូទ័រ ផលិតផលថ្មី 

កុំព្យូទ័រមិនត្រូវការអេក្រង់លើកដំបូងក្នុងពិភពលោក

ជាលើកដំបូងបំផុតនៅលើពិភពលោក ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងខេត្ត Yunnan ក្នុង
ប្រទេសចិនឈ្មោះថា sci-tech ទើបតែបានដាក់បង្ហាញនូវវត្តមានផលិតផលកុំព្យូទ័រពិសេស
បំផុតរបស់ខ្លួនដែលអាចប្រើប្រាស់បានដោយមិនត្រូវការអេក្រង់ដូចកុំព្យូទ័រលើតុផ្សេងៗ
ឡើយកាលពីពេលថ្មីៗនេះ។

ផលិតផលថ្មីរបស់ក្រុមហ៊ុននេះបានប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីដោយឡែករបស់ខ្លួននោះគឺ
ការប្រើប្រាស់វ៉ែនតា 3D ត្រូវបានរចនាឡើងយ៉ាងពិសេសគ្មានពីរ ហើយរាល់ខ្លឹមសារដែល
បង្ហាញនៅលើ Interface របស់កុំព្យូទ័រនៅពេលយើងចូលទៅប្រើប្រាស់នោះនឹងបង្ហាញនៅ
លើកញ្ចក់របស់វ៉ែនតា 3D ដែលមានអេក្រង់ជាប្រភេទ AMOLED microdisplay ជំនួសអោយ
អេក្រង់ប្រភេទធម្មតាដូចកុំព្យូទ័រលើតុដទៃ។

ដោយឡែកក្រៅពីមិនត្រូវការអេក្រង់ សមិទ្ធិផលថ្មីនេះក៏មានភ្ជាប់មកជាមួយនូវ Keyboard
និង Mouse ដូចធម្មតាផងដែរ ហើយបើយោងតាមប្រភពពត៌មានមួយចំនួនបានអោយដឹង
ថាប្រភេទកុំព្យូទ័រថ្មីនេះនឹងត្រូវបានក្រុមហ៊ុនចេញលក់នៅក្នុងខែមិនា ២០១២ ខាងមុខនេះ
ហើយ ប៉ុន្តែមិនមានបញ្ជាក់ពីតំលៃនោះឡើយ៕

ប្រភព៖ Micgadget
ដោយ៖ រដ្ឋា

Tags: electronictechnology3d glassescoputersci-techamoled microdisplay