iON កាលពីពេលថ្មីៗនេះទើបតែបានធ្វើការបង្ហាញនូវគំរូឧបករណ៍កាមេរ៉ាថ្មីមួយទៀតរបស់
ខ្លួនដែលមានឈ្មោះថា iON Action Pro និងមានការរចនាឡើងដោយឡែកដែលអាចធ្វើការ
(ដំណើរការ) ជាមួយទូរស័ព្ទ smartphone ផងដែរ ដែលបានន័យថាកាមេរ៉ាថ្មីនេះអនុញ្ញាត
អោយអ្នកប្រើប្រាស់អាចបញ្ជារក៏ដូចជាការថតរូបបានដោយប្រើប្រាស់កម្មវិធីដែលមាននៅ
លើទូរស័ព្ទ smartphone ទៀតផង។ iON Action Pro គឺជាឧបករណ៍កាមេរ៉ាដំបូងដែលអាច
ដំណើរការទៅបានតាមរយៈការបញ្ជារពី smartphone ។ ឧបករណ៍ថ្មីនេះអនុញ្ញាតអោយអ្នក
ប្រើប្រាស់អាចថតវីដេអូជា HD និងធ្វើការចែករំលែក (បង្ហោះ) បានដោយងាយចូលទៅកាន់
បណ្តាគេហទំព័រផ្សេងៗដូចជា YouTube រឺ Facebook ជាដើម។
iON Action Pro ប្រើប្រាស់ថ្មមានចំណុះ ១៨០០ mAmp ដែលអាចដំណើរបានរយៈពេល ៧
ម៉ោងសំរាប់ការសាកថ្មពេញម្តងៗ។ lens របស់ Action Pro មានទំហំថតបានយ៉ាងទូលាយ
ជាមួយកំរិត ១៧០ដឺក្រេមាន resolution 720p និងទំហំ WVGA កំរិត ១២៧ដឺក្រេជាមួយនឹង
resolution 1080p ។ ជាមួយគ្នានោះដែរ iON ក៏អាចថតរូបភាពដែលមាន resolution 1080p:
១៩២០�១០៨០pixels (១៦:៩), ៣០fps 720p: ១២៨០�៧២០ pixels (១៦:៩), ៦០ fps បាន
ទៀតផង។
iON Action Pro ក៏មានប្រព័ន្ធ mount មានឈ្មោះថា CamLOCK អាចអោយអ្នកប្រើប្រាស់ធ្វើ
ការបំពាក់ឧបករណ៍ជាមួយនឹងសំភារៈមួយចំនួនដូចជា មួក កង់សំរាប់ជិះឡើងភ្នំទោចក្រ
យានយន្ត រឺ ឧបករណ៍ជិះស្គីលើទឹកកកជាដើម ហើយអ្វីដែលសំខាន់បំផុតរបស់តួនាទីនេះគឺ
អនុញ្ញាតអោយឧបករណ៍កាមេរ៉ានេះអាចថតនូវរូបភាពបានយ៉ាងល្អឥតខ្ចោះដោយមិនតំរូវ
អោយធ្វើការបំពាក់នៅកន្លែងណាមួយផ្សេងទៀតនោះទេ។
ជាមួយគ្នានោះ iOn Action Pro ក៏មានសមត្ថភាពអាចធុនជាមួយនឹងទឹកផងដែរ និងបច្ចេក
វិទ្យា Shoot And Share ដែលអាចដំណើរការបានទាំងជាមួយទូរស័ព្ទ iOS និង Android ។
ឧបករណ៍នេះអាចថតរូបបានដោយប្រើប្រាស់ H.264 compression និងរក្សាទុកជាទំរង់
MPEG4 ។ ជាពិសេស iON ក៏ផ្គត់ផ្គង់សំរាប់អ្នកប្រើប្រាស់នូវទំហំរក្សាទុកក្នុង Cloud storage
ទំហំ ៧GB ទៀតផងដែរ៕
ប្រភព៖ Geeky-gadgets
ដោយ៖ រដ្ឋា