CamNews

កុំព្យូទ័រ 

អ្វីទៅជាវីរុស WannaCry ហើយវា Hack ចូលកុំព្យូទ័រតាមរបៀបណា?

កុំព្យូទ័រ ៖ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតជាសកល បានចាប់ផ្ដើមរាតត្បាត​ កាលពីថ្ងៃសុក្រ ដោយបានប៉ះពាល់ស្ថាប័នជាង ២០០,០០០ នៅក្នុង ១៥០  ប្រទេស។ នៅក្នុងប្រទេសអង់គ្លេស ការលួចយកទិន្ន័យ បានវាយលុកឯកសារប្រតិបត្ដិការព្យាបាលរបស់សេវាសុខាភិបាលជាតិប្រមាណ ៤៧  ដែលនាំឱ្យមានការលុបចោលការវះកាត់ និងត្រូវបញ្ជូនអ្នកជំងឺត្រឡប់ចេញពីបន្ទប់សង្គ្រោះបន្ទាន់វិញ។

 វីរុស WannaCry" ransomware ទំនងជាបានប្រើកំហុសបច្ចេកទេស នៅក្នុងកម្មវិធី Software របស់ក្រុមហ៊ុន Microsoft  ដែលបានរកឃើញដោយភ្នាក់ងារសន្តិសុខជាតិ និងយកមកប្រើដោយពួក Hacker ដើម្បីរាតត្បាតយ៉ាងឆាប់រហ័ស នៅទូទាំងបណ្តាញ ដោយធ្វើការចាក់សោបណ្ដាឯកសារនានា នៅក្នុងកុំព្យូទ័រ។



អ្នកជំនាញផ្នែកសន្តិសុខ បានចាត់វិធានការបញ្ឈប់ការវាយប្រហារ ដោយការបិទម៉ាស៊ីនកុំព្យូទ័រកាលពីថ្ងៃសៅរ៍ ក៏ប៉ុន្តែវីរុសនោះ នៅតែបន្តបំផ្លិចបំផ្លាញ។

កម្មវិធី ransomware ដែលតម្រូវឱ្យបង់ប្រាក់ជាបន្ទាន់ បន្ទាប់ពីបានបើកការវាយប្រហារតាមអ៊ីនធឺណិត បានក្លាយទៅជានិន្នាការកើនឡើងកាន់តែច្រើន ក្នុងចំណោមពួក Hacker ដែលកំពុងរិះរកវិធីរកប្រាក់រហ័ស។

តើអ្វីជា Wanna Decryptor?
Wanna Decryptor ដែលត្រូវបានគេស្គាល់ផងដែរថា WannaCry ឬ wcry គឺជាកម្មវិធី ransomware ជាក់លាក់មួយ ដែលមានសមត្ថភាពចាក់សោទិន្នន័យទាំងអស់ នៅលើប្រព័ន្ធកុំព្យូទ័រ និងបន្សល់ទុកឱ្យ Users តែ Files ពីរប៉ុណ្ណោះ: ទី ១ គឺការណែនាំពីវិធី ដែលត្រូវធ្វើបន្ទាប់ទៀត ហើយទី ២ គឺកម្មវិធី Wanna  Decryptor នេះតែម្ដង។


នៅពេលដែលកម្មវិធី Software នេះត្រូវបានបើក វាប្រាប់អ្នកប្រើប្រាស់កុំព្យូទ័រថា ឯកសាររបស់គេ ត្រូវបាន encrypted និងទុកពេលវេលាឱ្យពួកពីរបីថ្ងៃដើម្បីបង់ប្រាក់ជាការដោះដូរជាមួយនឹងឯកសារទាំងនោះ ដោយព្រមានថា បើមិនដូច្នេះទេ ឯកសាររបស់ពួកគេ នឹងត្រូវលុបចោលទាំងអស់។  វាតម្រូវឱ្យបង់ប្រាក់តាមរយៈប្រព័ន្ធ Bitcoin ដោយណែនាំពីរបៀបក្នុងការទិញយកឯកសារនោះមកវិញ និងផ្ដល់អាសយដ្ឋាន Bitcoin ដើម្បីផ្ញើប្រាក់។



ក្រុមហ៊ុនសន្ដិសុខកុំព្យូទ័រភាគច្រើន មានឧបករណ៍ឌីគ្រីប ransomware ដែលអាចចៀសវៀងកម្មវិធី Hack នេះបាន។ កម្មវិធី Hack ដ៏រាតត្បាតនេះ ត្រូវបានគេប្រើ នៅក្នុងការវាយប្រហារតាមអ៊ីនធឺណិតទ្រង់ទ្រាយធំ ដែលប៉ះពាល់ដល់ស្ថាប័ននៅទូទាំងពិភពលោករួមទាំងសេវាសុខាភិបាលរបស់អង់គ្លេស និងក្រុមហ៊ុន Telefonica នៅក្នុងប្រទេសអេស្ប៉ាញ។

អ្នកជំនាញអ៊ិនធឺណិតវ័យក្មេងម្នាក់ បានចាត់វិធាការបញ្ឈប់ការរីករាលដាលនៃការវាយប្រហារដោយចៃដន្យ ដោយការបិទម៉ាស៊ីនកុំព្យូរទ័រ នៅពេលដែលគាត់ បានធ្លោយទិញ Domain អ៊ីនធឺណិត  ដែលមានតម្លៃថោកជាង ១០ ផោន។

តើត្រូវធ្វើយ៉ាងណាប្រសិនបើកុំព្យូទ័ររបស់អ្នកត្រូវបាន Hack ? តើអ្នកគួរបង់ប្រាក់តាមការស្នើសុំរបស់ពួក Hacker ឬទេ?
ជនរងគ្រោះដោយការ Hack នេះ មិនត្រូវបង់ប្រាក់ដើម្បីលោះយកឯកសារមកវិញនោះទេ ព្រោះវាជាការលើកទឹកចិត្ត ឱ្យពួក Hacker បន្ដការវាយប្រហារទៅទៀត។ បើទោះបីជាជនរងគ្រោះ បានបង់ប្រាក់តាមការស្នើសុំរបស់ពួក Hacker ក្ដីក៏មិនអាចធានាបានថា ឯកសារទាំងអស់ នឹងត្រូវបញ្ជូនត្រឡប់មកកាន់ពួកគេវិញជាដោះដូរនោះដែរ។

ផ្ទុយទៅវិញ អ្វីដែលគប្បីធ្វើគឺត្រូវ​ Restore ឯកសារទាំងអស់ ពីការ Back-up មកវិញ។ ប្រសិនបើវិធីនេះ មិនបានផលទេ វាអាចមានឧបករណ៍មួយចំនួន ដែលអាចឌិគ្រីប និងស្រោចស្រង់ទិន្នន័យមួយចំនួនមកវិញបាន។

គួរបញ្ជាក់ផងដែរថា កម្មវិធី Ransomware តែងតែតម្រូវឱ្យអ្នកប្រើប្រាស់កុំព្យូទ័រ​ បង់ប្រាក់ពី ៤០០ ផោន ដល់ ១,៣៧៥ ផោន  ប៉ុន្ដែក៏អាចតម្រូវឱ្យបង់ជាប្រាក់ដុល្លារផងដែរ ប៉ុន្ដែត្រូវធ្វើឡើងតាមរយៈប្រព័ន្ធ  Bitcoin។ ប្រព័ន្ធរូបិយប័ណ្ណឌីជីថលនេះ មានការពេញនិយមប្រើប្រាស់ ដោយឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិត ពីព្រោះវាមិនមានច្បាប់គ្រប់គ្រងត្រឹមត្រូវ និងមិនអាចតាមដានបាន៕



ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ Telegraph


Tags: Technology