CamNews

ជីវិត និងការងារ 

គ្រួសារលោក Obama ធ្វើនំ សម្រាប់ជនអនាថា ក្នុងថ្ងៃបុណ្យជាតិ

ប្រធានាធិបតីអាមេរិក លោក Barack Obama និងគ្រួសារ កាលពីថ្ងៃទី ២០កន្លងទៅ បាននាំគ្នា
រៀបចំអាហារដោយផ្ទាល់ដៃ សម្រាប់ ជនអនាថា នៅក្រុង Washington ។

លោក Obama រួមនិង​ភរិយា និងកូនៗ ធ្វើនំ burrito នៅឯ DC Central Kitchen 


កាលពីថ្ងៃទី ២០មករាកន្លងទៅ លោក Obama និងភរិយា រួមនិងកូនស្រី Malia និង Sasha បាន
ធ្វើដំណើរទៅកាន់ DC Central Kitchen ដែលមានចម្ងាយមិនឆ្ងាយពីសេតវិមាន ដើម្បីចូលរួមធ្វើ
នំ សម្រាប់ជនអនាថា នេះបើតាមទំព័រ Dailymail ។ DC Central Kitchen គឺជាអង្គការមិនរកកំរៃ
មួយដែលតែងតែធ្វើ និងរៀបចំអាហារសម្រាប់ជនក្រីក្រ គ្មានផ្ទះសម្បែង រាប់ពាន់នាក់ ជារៀង
រាល់ថ្ងៃ។

លោក Obama ឱ្យដឹងថា លោកចង់ជួយដល់អង្គការមួយនេះ ក្នុងឱកាសខួបលើកទី ២៥ឆ្នាំនៃថ្ងៃ
បង្កើត DC Central Kitchen ។ គ្រួសាររបស់លោក Obama រួមដៃគ្នា រៀបចំអាហារ burrito ដែល
ជាប្រភេទនំធ្វើអំពីពោធរបស់ Mexico ។ ចូលរួមក្នុងសកម្មភាពមនុស្សធម៌នេះ គេក៏ឃើញមានវត្ត
មានរបស់ Valerie Jarrett ដែលជាទីប្រឹក្សារបស់លោក Obama ផងដែរ។


នៅពេលត្រូវបានសួរអំពីស្នូលនំ លោក Obama អធិប្បាយថា វាដូចទៅនឹងសាច់ចៀមយ៉ាងដូច្នោះ
ដែរ ប៉ុន្ដែ តាមពិត ស្នូលរបស់នំនេះ គឺធ្វើអំពីសាច់គោ ស្រោបទឹកខ្ទិះ រួមនិងបន្លែមួយចំនួន និង
ឈីស។

សកម្មភាពមនុស្សធម៌របស់គ្រួសារលោក Obama ត្រូវបានធ្វើឡើងដើម្បីរំឭកខួបអនុស្សាវរីយ៍នៃ
ថ្ងៃ Martin Luther King   ដែលជាថ្ងៃបុណ្យជាតិមួយនៅអាមេរិក   ជាថ្ងៃខួបកំណើតរបស់កំពូល
សកម្មជន ការពារសិទ្ធិមនុស្ស  លោក Martin Luther King Jr  (ជនជាតិអាមេរិក   ដើមកំណើត
អាហ្វ្រិក)។ នៅក្នុងថ្ងៃនេះ ប្រជាជនអាមេរិក បានឈប់សម្រាកពីការងារ និងត្រូវបានលើកទឹក
ចិត្តឱ្យចូលរួមធ្វើសកម្មភាពមនុស្សធម៌។

ថ្នាក់​ដឹក​នាំ​រដ្ឋ​ធានី និង​ប្រជា​ជន នៅ​មុខ​រូប​សំណាក​ លោក Luther King


គួររំឭកថា កំពូលសកម្មជនការពារសិទ្ធិមនុស្ស លោក   Luther King   ធ្លាប់ទទួលបានពានរង្វាន់
ណូបែល សន្ដិភាព កាលពីឆ្នាំ ១៩៦៤ សម្រាប់ការតស៊ូដោយអហិង្សា ប្រឆាំងនឹងការប្រកាន់ពូជ
សាសន៍។ លោក Martin Luther King Jr ត្រូវបានគេលួចធ្វើឃាត ក្នុងឆ្នាំ ១៩៦៨ នៅ Memphis
រដ្ឋ  Tennessee ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

កូរ៉េខាងជើង ៖ តំបន់ជិះស្គីទឹកកក ប្រណិតបំផុត បើកធ្វើអាជីវកម្ម តែ​មិន​ទាន់​ស្វាគមន៍​ ជន​បរទេស

សម្រស់សោភា របស់មហាសេដ្ឋីនី វ័យក្មេងបំផុត នៅប្រទេសចិន

ហេតុអ្វីជនភៀសខ្លួន កូរ៉េខាងជើង នៅតែចង់ត្រឡប់ ទៅស្រុក?


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail


Tags: Luther King Obama Valerie Jarrett DC Central Kitchen burrito