CamNews

យល់ដឹង 

វីធី ៥យ៉ាងងាយៗ កំចាត់មុនក្បាលខ្មៅ និង ធ្វើឱ្យមុខស ភ្លឺរលោង

សម្រស់ស្បែកមុខសម៉ដ្ឋ ភ្លឺរលោង គឺជាបំណងប្រាថ្នារបស់ស្រ្តីគ្រប់រូប ដើម្បីបង្ហាញនូវ ភាពស្រស់
ស្អាត ភាពទាក់ទាញ និង ការចាប់អារម្មណ៍របស់ខ្លួន នៅពេលចូលរួមក្នុងកម្មវិធីផ្សេងៗ។ ពិសេស
ពេលនៅជិតមនុស្សដែលខ្លួនស្រលាញ់តែម្តង។ តើអ្នកមានវិធីណា ដែលអាចធ្វើឱ្យសម្រស់ស្បែក
មុខសភ្លឺរលោង និង គ្មានមុនដែរ ឬទេ? ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួន  ដែលអាចជួយ
ឱ្យស្បែកមុខរបស់អ្នក គ្មានមុន សម៉ដ និង ភ្លឺរលោង ក្នុងរយៈពេលខ្លី។


 
១/ ប្រើវិធីឆ្ពុងចំហាយទឹកក្ដៅ៖
ការឆ្ពុងចំហាយទឹកក្ដៅមិនត្រឹមតែជួយដល់សម្រស់បង្កើតភាពតឹងរបស់ស្បែកនោះទេ តែវាក៏អាច
ជួយសំអាតមុនក្បាលខ្មៅផងដែរព្រោះថាមូលហេតុដែលនាំអោយកើតមុនក្បាលខ្មៅគឺដោយសារ
រន្ធរោម ត្រូវស្ទះដោយជាតិខ្លាញ់ និង ធូលី។ ដូច្នេះ ការឆ្ពុងជាញឹកញាប់ នឹងធ្វើអោយរន្ធរោមរីកធំ បែបនេះមុនក្បាលខ្មៅនឹងមិនអាចកើតមាន។
២/ បំប៉នជាតិសំណើមជារៀងរាល់ថ្ងៃសម្រាប់ស្បែក៖
ការបំប៉នស្បែក ដោយជាតិសំណើម គឺមានសារសំខាន់សម្រាប់កំចាត់មុខក្បាលខ្មៅប្រសិនអ្នកធ្វើ
បានរៀងរាល់ថ្ងៃនៅពេលយប់មុនពេលចូលគេង។វិធីធ្វើ៖ យកកន្សែងសើមស្អាត គ្របទៅលើមុខ
រយៈពេល១៥នាទីជាតិកខ្វក់នឹងមិនអាចប្រមូលផ្ដុំនៅក្នុងរន្ធរោមដើម្បីបង្កើតបានជាមុនក្បាលខ្មៅ
បាននោះទេ។
៣/ កាត់បន្ថយការតុបតែងមុខ៖
ការប្រើម្សៅច្រើន ពេកក៏ជាមូលហេតុនាំអោយរន្ធរោមត្រូវស្ទះដែលបង្កអោយមានមុនក្បាលខ្មៅ។
ដូច្នេះ  អ្នកមិនគួរតុបតែង និង ផាត់មុខ  ជារៀងរាល់ថ្ងៃនោះទេ។ ប្រសិនបើផាត់មុខ  សូមផាត់ឱ្យ
ក្រាសពេក ដែលបង្កឱ្យស្ទះរន្ធរោម។ ជាពិសេស មុនពេលចូលគេង ត្រូវតែលុបមុខ ឱ្យបានស្អាត
ដើម្បីកុំអោយជាតិខ្លាញ់ ម្សៅ ឬធូលីជាប់នៅលើផ្ទៃមុខ។ ក្រៅពីនេះ ដើម្បីទប់ស្កាត់មុនក្បាលខ្មៅ
អ្នកមិនត្រូវប្រើក្រែមដែលមានជាតិខ្លាញ់នោះទេ។
៤/ ច្នៃម៉ាសដោយខ្លួនឯងដើម្បីកំចាត់មុនក្បាលខ្មៅ៖
អ្នកអាចធ្វើម៉ាស ដើម្បីកំចាត់មុនក្បាលខ្មៅ ដោយវិធីពីរយ៉ាងដូចតទៅ៖ ម្សៅ cinnamon ទឹកក្រូច
ឆ្មារ ឬ ម្សៅរមៀត ស្លឹកជីវ៉ាន់ស៊ុយ  កូរចូលគ្នាឱ្យសព្វ រួចលាបនៅលើស្បែកមុខ ទុកយៈ ១៥នាទី
បន្ទាប់មក លាងសំអាតមុខចេញដោយទឹកក្រៅឧណ្ឌៗ ជាការស្រេច។
៥/ ចៀសវាងអាហារមានខ្លាញ់៖
ទន្ទឹមនឹងវិធីសាស្ដ្រថែទាំស្បែកដោយផ្ទាល់  ការហូបចុកក៏មានឥទ្ធិពលទៅលើស្បែក។ ដើម្បីធ្វើ
ឱ្យស្បែកបានស្រស់ស្អាតមិនមានមុនមិត្តនារីទាំងឡាយគួរតែហូបទឹកអោយបានច្រើនព្រមទាំង
ចៀសវាងអាហារណាដែលមានជាតិខ្លាញ់៕

ដោយ៖ វណ្ណៈ
ប្រភព៖ crunchybetty


Tags: Lifestyle Health 5 Natural Ways to Remove Blackheads