CamNews

ព័ត៌មានបច្ចេកវិទ្យា 

Facebook មានបច្ចេកវិទ្យា ស្គាល់មុខ ដូចភ្នែកមនុស្ស

អ្នកអាចនឹងស្គាល់មុខមាត់មិត្តភ័ក្ដិរបស់អ្នក ប៉ុន្ដែកុំព្យូទ័រ មិនទាន់ឆ្លាតវៃបែបនេះទេ ដូច្នេះហើយ
Facebook បានប្ដេជ្ញាចិត្ត ផ្លាស់ប្ដូរចំណុចនេះ។


Facebook បានប្រកាសឱ្យដឹងថា ខ្លួនបានអភិវឌ្ឍបច្ចេកវិទ្យាមួយ ដើម្បីឱ្យកុំព្យូទ័រ មានសមត្ថភាព
អាចបញ្ជាក់ថា តើមុខមនុស្សពីរនាក់ ក្នុងរូបថត ២សន្លឹក គឺជាមនុស្សតែមួយ ដែរ ឬអត់។ ក្នុងការ
ពិសោធស្ដង់ដា បច្ចុប្បន្ន គម្រោងនេះ (មានឈ្មោះថា DeepFace) របស់  Facebook សម្រេចបាន
កម្រិតត្រឹមត្រូវ ៩៧,២៥% ស្មើនឹង ៩៧,៥% នៃភ្នែកមនុស្ស។
 
ដើម្បីសម្រេចបានជោគជ័យនេះ DeepFace បង្កើតផែនទី 3D លំអិតនៃរង្វង់មុខ ក្រោយមក ប្ដូរវា
ទៅជាប្រភេទរាបស្មើ ជាមួយនឹងប្រព័ន្ធចម្រាញ់ពណ៌ ដើម្បីអាចស្គាល់ចំនុចលំអិត នៅលើផ្ទៃមុខ។
បច្ចុប្បន្ន Facebook កំពុងប្រើប្រាស់ទិន្នន័យផ្ទៃមុខរបស់អ្នកប្រើបណ្ដាញសង្គមរបស់ខ្លួន ចំនួន ៤,៤
លាននាក់ ដើម្បីកែលំអ DeepFace ។

MIT Technology Review ឱ្យដឹងថា Facebook នឹងឧទ្ទេសនាម DeepFace នៅក្នុងព្រឹត្តិការណ៍
IEEE (អង្គការកំណត់ស្ដង់ដាសម្រាប់វិស័យបច្ចេកវិទ្យា) ស្ដីអំពីចក្ខុវិញ្ញាណរបស់កុំព្យូទ័រ និងការ
ស្គាល់សញ្ញា ដែលនឹងត្រូវបានធ្វើឡើង នាខែ ៦ខាងមុខ។ Facebook សង្ឃឹមថា នឹងទទួលបាន
ការឆ្លើយតប និងយោបល់ពីក្រុមអ្នកអភិវឌ្ឍ ជាដំបូង។


ដូច្នេះ អ្នកប្រើប្រាស់នឹងត្រូវរង់ចាំយ៉ាងហោច ៣ខែទៀត មុនពេល DeepFace ត្រូវដាក់ឱ្យប្រើ
ប្រាស់។ ប៉ុន្ដែ Facebook ក៏បានដាក់ឱ្យប្រើប្រាស់នូវកម្មវិធីស្គាល់មុខ ស្រដៀងគ្នានេះ នៅលើ
Facebook តាំងតែពីឆ្នាំ ២០១០។ បច្ចុប្បន្ន មុខងារស្គាល់មុខមិត្ត នៅលើ Facebook សម្រេចបាន
ដល់កម្រិតត្រឹមត្រូវខ្ពស់ ហើយការបង្ហាញខ្លួនរបស់  DeepFace ត្រូវគេសង្ឃឹមថា នឹងនាំមកនូវ
លទ្ធផលល្អជាងនេះបន្ថែមទៀត៕



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ MIT TR/KH


Tags: DeepFace facebook MIT Technology Review Software