កាលពី ម្សិលមិញ យើងបានឃើញ ព័ត៌មាន អំពីកីឡាករ Juan Mata របស់ក្រុម Chelsea ចាកចេញ ទៅចូលក្រុម Manchester United ក្នុងតំលៃ ៣៧ លានផោន ។ ដូចនេះ ដើម្បីបំពេញ ចន្លោះនេះវិញ Chelsea ក៏បានទិញ កីឡាករថ្មី មួយទៀត ផងដែរពី ក្លឹប FC Basel ។
កីឡាករ វ័យ ២១ ឆ្នាំ Mohamed Salah សញ្ជាតិ អេហ្ស៊ីប បានយល់ព្រម ចាកចេញពី ក្រុម FC Basel មកកាន់ក្រុម Chelsea ក្នុងតំលៃ ១១ លានផោន ។ ឥលូវនេះ Salah កំពុងតែ ស្ថិតក្នុងការ ពិនិត្យ និង មើលសុខភាព ហើយប្រសិនបើ លទ្ធផលល្អ នោះ Salah នឹងនិយាយអំពី កុងត្រាផ្ទាល់ខ្លួន ផ្សេងទៀត មុនពេល ដែលចាកចេញ ពីក្រុម FC Basel មកកាន់ Chelsea ។
Salah ជាកីឡាករ លេងផ្លូវ កណ្តាលដែល ត្រូវបានគេ រំពឹងទុកថា នឹងចូលមក ជំនួសកន្លែង កីឡាករ Juan Mata ដែលនឹងត្រូវ ចាកចេញ ពីក្រុម Chelsea ទៅកាន់ Manchester United ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ bbc