CamNews

កុំព្យូទ័រ 

Apple ទើបទទួលបាននូវប័ណ្ណកម្មសិទ្ធិថ្មីចំនួន ១៩ ,Ultrabook កំពុង"ភ័យខ្លួន"

ក្រុមហ៊ុន Apple ទើបតែទទួលបានជោគជ័យចំពោះការចុះឈ្មោះធ្វើជាម្ចាស់កម្មសិទ្ធិលើ
ប័ណ្ណកម្មសិទ្ធិថ្មីចំនួន ១៩ ពេលកន្លងមកថ្មីៗនេះ។ ហើយនៅក្នុងចំណោមប័ណ្ណកម្មសិទ្ធិ
ទាំងនោះមានប័ណ្ណកម្មសិទ្ធិមួយដែលគួរអោយចាប់អារម្មណ៍បំផុត នោះគឺស្តីអំពីការរចនា
ម៉ូដនិងរូបរាងរបស់ laptop មានកំរាស់ស្តើង MacBook Air ។ ប្រការនេះគឺមានន័យស្មើនឹង
ន័យដែលថាបណ្តាក្រុមហ៊ុនផលិតនូវផលិតផល ultrabook ទាំងឡាយមានមូលហេតុគ្រប់
គ្រាន់ក្នុងការ"ត្រៀមខ្លួនដើម្បីភ័យ"នោះ។

ជាមួយនឹងប័ណ្ណកម្មសិទ្ធិថ្មីៗទាំងនោះនិងផ្អែកតាមគោលការណ៍ នោះក្រុមហ៊ុន Apple អាច
ដាក់ពាក្យបណ្តឹងរបស់ខ្លួនទៅកាន់តុលាការដើម្បីធ្វើការទប់ស្កាត់នូវរាល់សមិទ្ធិផល laptop
មានកំរាស់ស្តើងនិងទំងន់ស្រាលទាំងឡាយណាដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹង
គំរូម៉ូដរបស់ MacBook Air ផងដែរ។

យោងតាមគេហទំព័រ 9to5 Mac បានអោយដឹងថា ខណៈពេលដែល Apple ត្រូវបានប្រកាស
ប្រគល់កម្មសិទ្ធិជាម្ចាស់លើប័ណ្ណកម្មសិទ្ធិថ្មីទាំងនោះ, ភា្លមៗនោះក្រុមហ៊ុន Apple ក៏បានធ្វើ
សេចក្តីប្រកាសស្នើសុំមួយផងដែរទៅកាន់ក្រុមហ៊ុនផលិតសម្ភារៈអេឡិចត្រូនិចតៃវ៉ាន់មាន
ឈ្មោះថា Pegatron អោយធ្វើការផ្អាកឈប់ផលិតនូវសមិទ្ធិផល Zenbook ជាគំរូ ultrabook
របស់ក្រុមហ៊ុន Asus ដែលមានរូបរាងស្រដៀងគ្នានឹង MacBook Air បំផុត។

ដោយឡែកខាងសាម៉ីខ្លួនផ្ទាល់វិញ Pegatron ក៏ត្រូវបានក្រុមហ៊ុន Apple ចុះកិច្ចព្រមព្រាងជា
មួយផងដែរក្នុងការផលិត iPhone អោយក្រុមហ៊ុន Apple ។ ហើយក្រុមហ៊ុន Pegatron នេះ
នឹងឈប់ផលិតនិងតំឡើង Zenbook នៅក្នុងខែមីនាខាងមុខនេះ។

បច្ចុប្បន្ន នៅលើទីផ្សារមានសមិទ្ធិផល ultrabook ជាច្រើនត្រូវបានឧទ្ទេសនាមដោយក្រុមហ៊ុន
ផ្សេងៗ ជាមួយគំរូរចនាមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងគំរូរបស់ MacBook Air ដោយ
មានសំបកធ្វើពីលោហៈ , ទំហំមិនលើសពី ២០មីលីម៉ែត្រ រីឯទំងន់វិញមិនលើសពី ១,៨គីឡូ
ក្រាម។ ប្រសិនបើ Apple មានបំណង"បង្កសង្គ្រាម" ដូចស្រង្រ្គាមរវាង iOS និងបណ្តាសមិទ្ធិ
ផល Android មែននោះ នោះប្រាកដណាស់ថាមានក្រុមហ៊ុនផលិតមិនតិចនោះទេដែលនឹង
ត្រូវប្រឈមមុខនឹងបញ្ហាស្មុគស្មាញ។

ជាមួយអាជ្ញាប័ណ្ណដែលទើបតែត្រូវបានប្រគល់ជូនជាផ្លូវការនេះ អាចនិយាយបានថាក្រុមហ៊ុន
Apple ទទួលបាននូវ"អាវុធ" ដ៏ខ្លាំងក្លាថ្មីទៀតហើយដើម្បីការពារផលិតផលរបស់ខ្លួននៅក្នុង
បញ្ហាជំលោះក្តីជាមួយបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ។ ហើយក៏ប្រហែលជា Apple នឹងមិន
បោះបង់ឱកាស"ធ្វើបាប" ផលិតផល ultrabook នោះឡើយ។

គួរបញ្ជាក់ផងដែរថាផលិតផល Ultrabook គឺជាប្រភេទឧបករណ៍ laptop មានកំរាស់ស្តើងបំ
ផុតដែល Intel ជាអ្នកផ្តើមគំនិតបង្កើតឡើងដើម្បីប្រកួតប្រជែងជាមួយ MacBook Air របស់
"ផ្លែប៉ោម" ហើយបច្ចុប្បន្នមានគូរប្រកួតធំៗកំពុងទទួលបានការពេញនិយមបំផុតចំនួនពីរគឺ
Dell និង Samsung គឺត្រូវតែមានការត្រៀមខ្លួនជាមុនដើម្បីការពារខ្លួននៅក្នុងជំលោះក្តីនៅលើ
ឆាកតុលាការដែលនឹងអាចកើតមានឡើងក្នុងពេលមួយជាក់ជាមិនខាននោះឡើយ៕

ប្រភព៖ Mashable
ដោយ៖ រស្មី

Tags: appletechnologylaptopultrabookpatent