ព័ត៌មានបច្ចេកវិទ្យា ៖ បើយោងតាមសេចក្តីរាយការណ៍ របស់ទំព័រសារព័ត៌មានបរទេស
gsmarena កាលពីវេលាល្ងាចម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា ទូរស័ព្ទដៃស្មាតហ្វូន
Apple iPhone 5 នឹងបន្តពង្រីកភាពល្បីល្បាញរបស់ខ្លួន ខណៈពេលដែលវានឹងធ្វើការចែក
ចាយទៅលើទីផ្សារចំនួន ៥៥ ប្រទេសទៀត ក្នុងរយៈពេលមួយខែនេះ ស្របពេលដែលរបា
ការណ៍ដដែលបន្ថែមថា នៅថ្ងៃទី៧ ធ្នូ ខាងមុននេះ វានឹងទៅដល់ប្រទេសកូរ៉េខាងត្បូង ដែល
ជាមូលដ្នានរបស់ក្រុមហ៊ុនអេឡិចត្រូនិចដ៏ធំរបស់ពិភពលោក ក៏ដូចជា ដៃគូប្រកួតប្រជែងផង
ដែរ នៅក្នុងក្រុង សេអ៊ូល។
រយៈពេលមួយសប្តាហ៍ក្រោយ ពោលគឺនៅថ្ងៃទី១៤ ធ្នូ ទីផ្សាររបស់ស្មានហ្វូន Apple iPhone
5 នឹងបន្តធ្វើការចែកចាយទៅ ៣៣ ប្រទេសផ្សេងៗទៀត ដែលរួមមានដូចជា ៖ អាល់បានី
ប្រទេស អង់ទីហា្គ និង បាប៊ូដា , អាមេនី , បាហាម៉ាស , បារ៉ែន , បូលីវី , ប្រេស៊ីល , ឈីលី ,
ចិន , កូស្តារីកា , សាយប្រើស , អេក្វាទ័រ , ហ្គែណាដា , ឥណ្ឌូនេស៊ី , អ៊ីស្រាអែល , ចាម៉ៃកា,
ហ្សូដង់ , គុយវែត, ម៉ាសេដូនី , ម៉ាឡេស៊ី , មូលដូវា , ម៉ុនតេណាក្រូ, ប៉ាណាម៉ា , ប៉ារ៉ាហ្គាយ
ភីលីពីន , ហ្គាតា , រុស្សី , អាហ្រ្វិកខាងត្បូង , អារ៉ាប់ប៊ីសាអូឌីធ , តៃវ៉ាន , ទួរគី , សហព័ន្ធអា
រ៉ាប់អីម៊ីរ៉េត និងប្រទេសវីណេហ្សូអេឡា ។
មិនត្រឹមតែប៉ុណ្ណោះ ប្រភពសារព័ត៌មានដដែលបានបន្ថែមថា នៅថ្ងៃទី២១ ធ្នូ វានឹងបន្តចែក
ចាញទៅដល់ប្រទេសមួយចំនួនទៀត មានដូចជា ៖ វៀតណាម , ម៉ូរូកូ, សេណាហ្គាល់។ល។
គួរបញ្ជាក់ផងដែរថា ទូរស័ព្ទដៃស្មានហ្វូន Apple iPhone 5 កាលពីពេលកន្លងទៅត្រូវបានរក
អោយឃើញថាបានចែកចាយទៅលើទីផ្សារចំនួន ៤៧ ប្រទេសរួចមកហើយ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ gsmarena