CamNews

កុំព្យូទ័រ 

កុំព្យូទ័រ Raspberry Pi ដាក់លក់ជាផ្លូវការហើយក្នុងតំលៃ ៣៥ដុល្លាអាមេរិក

កុំព្យូទ័រមានទំហំតូចបំផុតនៅលើពិភពលោកដែល Camnews ធា្លប់បានចុះផ្សាយម្តងរួចមក
ហើយ និងដែលដំណើរដោយប្រព័ន្ធប្រតិបត្តិការ Linux មានឈ្មោះថា Raspberry Pi ពេល
នេះបានចេញលក់ជាផ្លូវការហើយ។ ហើយបច្ចុប្បន្នមានតែគំរូប្រភេទ B ប៉ុណ្ណោះដែលត្រូវ
បានដាក់លក់នៅលើទីផ្សារ និងមានតំលៃ ៣៥ដុល្លាអាមេរិកក្នុងមួយគ្រឿង។ រីឯបរិមាណ
ដាក់លក់ក៏មានចំនួនកំណត់ផងដែរគឺមានចំនួនត្រឹមតែ ១០.០០០គ្រឿងប៉ុណ្ណោះ។ ដូច្នេះ
ប្រសិនបើលោកអ្នកចង់ទិញសូមរួសរាន់ឡើង។ ដោយឡែកអ្នកប្រើប្រាស់ម្នាក់ត្រូវបានផ្តល់
សិទ្ធិអាចទិញបានតែមួយគ្រឿងប៉ុណ្ណោះក្នុងមួយដង ប៉ុន្តែក្រុមហ៊ុនមិនបានកំណត់ចំនួនដង
នៃការទិញក្នុងខែនោះឡើយ។ ហើយចំណុចខុសគ្នាចំបងរវាងគំរូ A និងគំរូ B គឺស្ថិតនៅត្រង់
គំរូ B មានរន្ធភ្ជាប់ Ethernet ចំនួនមួយ និងរន្ធ USB ចំនួនពីរ។

ដើម្បីអាចរកទិញកុំព្យូទ័រ Raspberry Pi នេះបានលោកអ្នកអាចចូលទៅកាន់គេហទំព័រទាំង
ពីរនេះ Premier Farnell រឺក៏គេហទំព័រ RS Components និងស្វែងរកជាមួយពាក្យគន្លឹះ
Raspberry Pi ។ បច្ចុប្បន្នគេហទំព័រទាំងពីរនេះមានដំណើរការហាក់ដូចជាយឺតបន្តិចដោយ
សារតែមានអតិថិជនជាច្រើនចូលទៅរកទិញ។


រូបសណ្ឋានរបស់កុំព្យូទ័រ Raspberry Pi ៖

CPU ៖ ARM1176JZF-S 700MHz
ការរក្សាទុកទិន្នន័យ ៖ Support ជាមួយ Memory ប្រភេទ SD និង SDHC
អង្គចងចាំ (RAM) ៖ ២៥៦MB (ទាំងគំរូ A និង B មាន RAM ទំហំ ២៥៦MB ដូចគ្នា)
ក្រាហ្វិក ៖ Broadcom VideoCore IV, OpenGL ES 2.0�
តំណភ្ជាប់ ៖ USB និង HDMI ៕

ប្រភព៖ Webupd8
ដោយ៖ រស្មី

Tags: electroniccomputertechnologyraspberry piarm1176jzf-s 700mhzbroadcom videocore ivopengl es 2.0