CamNews

ផលិតផលថ្មី ថេបប្ល៊ែត 

Apple នឹងបង្ហាញវត្តមាន iPad 2 កំណែ ៨GB មានតំលៃ ទាបក្នុងថ្ងៃជាមួយគ្នានៃការបង្ហាញវត្តមាន iPad ថ្មី

យោងតាមគេហទំព័របច្ចេកវិទ្យា Digitimes (តៃវ៉ាន់) បានអោយដឹងថានៅក្នុងឱកាសថ្ងៃដាក់
បង្ហាញវត្តមានជាផ្លូវការនៃសមិទ្ធិផលជំនាន់ថ្មីរបស់ខ្លួនដែលនឹងធ្វើឡើងនៅថ្ងៃទី៧ ខែមីនា
ខាងមុខនេះ Apple ក៏អាចនឹងធ្វើការប្រកាសបង្ហាញវត្តមានសមិទ្ធិផលថ្មីមួយទៀតរបស់ខ្លួន
ផងដែរក្នុងពេលជាមួយគ្នាគឺ iPad 2 កំណែ ៨GB​ និងដែលមានតំលៃកាន់តែទាប ក្នុងទិស
ដៅធ្វើការប្រកួតប្រជែងជាមួយបណ្តាសមិទ្ធិផលផ្សេងៗមួយចំនួនទៀតដែលដំណើរការលើ
ប្រព័ន្ធប្រតិបត្តិការ Android និង Windows 8 ។

មានមតិភាគច្រើនបានលើកឡើងថាប្រសិនបើដំណឹងខាងលើជាការពិតមែននោះ នោះវាគឺ
ជាទង្វើថ្មីមួយដែលមានលក្ខណៈបែបចម្លែកបន្តិចរបស់ Apple។ ប៉ុន្តែបើតាមប្រភពពត៌មាន
របស់ Digitimes បានធ្វើការអះអាងថាកំណែ iPad 2 ថ្មីដែលមានតំលៃទាបជាងនឹងអាចជួយ
អោយ Apple ក្តាប់ឱកាសបានកាន់តែច្រើនដើម្បីដណ្តើមយកចំណែកនៅក្នុងទីផ្សាររបស់
ខ្លួនមកវិញពីគូរប្រជែងមួយចំនួនមានដូចជា Kindle Fire រឺ Tablet Windows 8 ដែលត្រៀម
នឹងដាក់បង្ហាញវត្តមានពេលខាងមុខនេះ។

គិតចាប់តាំងពីពេលដែល Amazon ចេញលក់ tablet Kindle Fire របស់ខ្លួនជាមួយតំលៃត្រឹម
តែ ២០០ ដុល្លាអាមេរិកក្នុងមួយគ្រឿង ជាហេតុធ្វើអោយចំណែកនៅក្នុងទីផ្សាររបស់ iPad
មានការធ្លាក់ចុះអស់មួយភាគធំ។ បណ្តាអ្នកជំនាញបានអោយដឹងថា Apple មិនចង់អោយ
ចំណែកទីផ្សារសមិទ្ធិផលតំលៃទាបត្រូវធ្លាក់ទៅក្នុងដៃរបស់គូប្រជែង Android រឺ Windows
នោះឡើយ ទើបក្រុមហ៊ុន Apple បានចាប់ផ្តើមអនុវត្តន៍យុទ្ធនាការបញ្ចុះតំលៃ iPad ជំនាន់
ចាស់របស់ខ្លួនដូចអ្វីដែលធ្លាប់បានអនុវត្តន៍ចំពោះ iPhone យ៉ាងដូច្នោះដែរ។ ក្នុងត្រីមាសទី
៤ ឆ្នាំ២០១១ កន្លងទៅ Apple នៅតែមានឈ្មោះនាំមុខគេក្នុងចំណែកទីផ្សារឧបករណ៍
tablet ជាមួយបរិមាណ ១៥លានគ្រឿងត្រូវបានលក់ចេញ គឺមានកំរិតមួយខ្ពស់ជាងបណ្តា
គូរប្រជែង Android ផ្សេងៗបូកបញ្ចូលគ្នាទៅទៀត។

ដោយឡែកចំពោះសមិទ្ធិផលជំនាន់ថ្មីដែលនឹងបង្ហាញវត្តមាននៅថ្ងៃទី ៧ មីនា ខាងមុខនេះ
ត្រូវបានគេព្យាករណ៍ថានឹងប្រើប្រាស់អេក្រង់ប្រភេទ Retina Display ជាមួយ resolution ជា
Full HD ២០៤៨x ១៥៣៦ pixel។ និងអាស្រ័យដូច្នេះហើយទើបមានមតិមួយចំនួនបានលើក
ថា iPad ជំនាន់ថ្មីនេះអាចត្រូវបានគេហៅឈ្មោះថា iPad HD ជំនួសអោយឈ្មោះថា iPad 3
ទៀតផង។

អេក្រង់របស់ iPad ថ្មីនេះនឹងមានទំហំ ៩,៧អ៊ីងនិងគឺជាបន្ទះ panel មួយជាមួយភ្លើង LED ពីរ
ផងដែរ។ អ្នកប្រើប្រាស់ភាគច្រើនជឿជាក់ថាកំណែ iPad ជំនាន់ថ្មីនេះនឹងមានរូបរាងដូចគ្នា
នឹង iPad 2 ដែរ ប៉ុន្តែមិនមានប៊ូតុង Home នោះឡើយ រីឯកំរាស់របស់វាក៏នឹងក្រាស់ជាងបន្តិច
ធៀបជាមួយ iPad 2។ ចំពោះប្រព័ន្ធដំណើរការវិញ iPad ថ្មីនេះអាចនឹងដំណើរដោយ Chip
ប្រភេទ Quad core ផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក្តី ដំណឹងខាងលើនេះគឺគ្រាន់តែជាប្រភពមួយដែលស្ថិតក្នុងសភាព
ស្រពិចស្រពិលមិនទាន់ច្បាស់ការណ៍នៅឡើយ ហេតុដូច្នេះដើម្បីកាន់តែជា្របច្បាស់ជាង
នេះ មានតែការរង់ចាំដល់ថ្ងៃទី ៧ មីនាខាងមុខនេះប៉ុណ្ណោះ,ពេលនោះហើយរាល់ចម្ងល់
ទាំងឡាយនឹងលាតត្រដាងឡើងមានលក្ខណៈច្បាស់លាស់បំផុត៕

ប្រភព៖ Slashgear
ដោយ៖ រស្មី

Tags: electronictabletipadappleandroidwindowstechnologyipad 3ipad 2ipad hd