ជួបសំណះសំណាល និយាយលេង ជាមួយលោក Tim Cook នៅឯទីចាត់ការរបស់ Apple ត្រូវបាន
ដាក់ចេញ ដេញថ្លៃ ក្នុងតំលៃចាប់ផ្តើមពី ៥០.០០០ ដុល្លារ ហើយបច្ចុប្បន្នតំលៃនោះបានកើនឡើង
ដល់ ១៦០.០០០ ដុល្លារហើយ។
ក្នុងពិធីដេញថ្លៃខាងលើនេះ គឺជាសកម្មភាពរៃអង្គាសមូលនិធិ ដែលប្រារព្ធឡើងដោយ Robert F.
Kennedy (អាមេរិច)។ ក្រៅពីលោក Tim Cook, កម្មវិធីក៏មានអ្នកចូលរួម ល្បីឈ្មោះជាច្រើនទៀត
ដូចជា អ្នកដឹកនាំរឿង Francis Ford Coppola, តារាភាពយន្ត Robert DeNiro និងអ្នកចម្រៀង
Carrie Underwood។
បើតាម Forbes, អ្នកដែលឈ្នះក្នុងការដេញថ្លៃនីមួយៗ នឹងមានឱកាសជួបផ្ទាល់ជាមួយមនុស្ស
ដែលខ្លួនស្រលាញ់ចង់ជួប។ ចំពោះអ្នកគាំទ្រ លោក Tim Cook, ពួកគេអាចអង្គុយផឹកកាហ្វេ និង
និយាយលេងជាមួយ CEO របស់ Apple បានភ្លាម នៅទីចាត់ការកណ្តាលរបស់ក្រុមហ៊ុននៅ
Cupertino, California (អាមេរិច)។
កំរិតតំលៃចាប់ផ្តើមដំបូង សំរាប់ការជួបសំណះសំណាលជាមួយលោក Tim Cook គឺ ៥០.០០០
ដុល្លារ។ ជាក់ស្តែង ចំនួននេះកំពុងកើនឡើងយ៉ាងរហ័ស ដែលពេលនេះឡើងដល់ ១៦០.០០០
ដុល្លារហើយ។ តាមការសន្និដ្ឋាន បណ្តាការដេញថ្លៃទាំងនោះចាប់ធ្វើពីថ្ងៃទី ២៤ ខែមេសា ដល់
ថ្ងៃទី ១៤ ខែឧសភា នៅលើគេហទំព័រ Charitybuzz។
ចង់ចូលរួមដេញថ្លៃ សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ VE