អាមេរិក៖ តាមការអោយដឹងពីទស្សនាដ្ដី Magazing Poll រដ្ឋ Gwyneth កាលពីថ្ងៃ ពុធ
ម្សិលមិញនេះថា អ្នកនាង Gwyneth Paltrow ក្លាយជាស្រ្ដីលេខមួយ ក្នុងការបង្ហាញសម្លៀក
បំពាក់ក្នុងកម្មវិធី 'World's Best Dressed Woman' ។
តាមការអោយដឹងពីប្រភពពត៌មានខាងលើ បានអោយដឹងថា លោកស្រី Gwyneth Paltrow
មានវ័យ ៣៩ឆ្នាំ ជាស្ដ្រីដែលស្រស់ស្អាត មានកម្ពស់ ១, ៨០ cm ។ លោកស្រីបានក្លាយ ជា
មនុស្សដែលល្បីល្បាញ បន្ទាប់ពីទស្សនាដ្ដី Peple magazine's annual ចុះផ្សាយខណៈដែល
លោកស្រីបានឈ្នះជ័យលាភីលេខ ១ ក្នុងការបង្ហាញម៉ូតសម្លៀកបំពាក់ ក្នុងកម្មវិធី World's
Best Dressed Woman' ក្នុងរដ្ឋ Oscar។
លោកស្រីបាននិយាយថា គាត់ពិតជាសប្បាយចិត្ដខ្លាំងណាស់ ខណៈដែលគាត់អាចឈ្នះ
ការប្រកួតដ៏ធំបែបនេះ។ គាត់បានបន្ដថា គាត់មានវ័យចំណាស់ដែរទៅហើយ តែគាត់នៅ
តែគាត់អាចយកឈ្នះ លើមនុស្សជាច្រើននាក់ ដែលមកពីរដ្ឋផ្សេងៗគ្នា។ គាត់ពិតជារំភើប
ណាស់ ក្នុងឆាកជីវិតរបស់គាត់៕
ដោយ៖ រក្សា
ប្រភព៖ poll