CamNews

ទូរស័ព្ទ ផលិតផលថ្មី 

Smartphone ដំណើរការ Windows 7 បង្ហាញវត្តមាន

ទូរស័ព្ទឈ្មោះថា xpPhone 2 ទើបតែត្រូវបានក្រុមហ៊ុន ITG ដាក់បង្ហាញវត្តមាននៅក្នុងទីក្រុង
Guangzhou ប្រទេសចិនកាលពីពេលថ្មីៗនេះ ជាមួយសមត្ថភាពអាចដំណើរការដោយប្រព័ន្ធ ប្រតិបត្តិការកុំព្យូទ័ររបស់ Microsoft បាន។


xpPhone 2 មានកំរាស់ ១៧,៥មីលីម៉ែត្រ អេក្រង់មានទំហំ ៤,៣ អ៊ីង resolution ៨០០ x ៤៨០
pixel multitouch, chip ប្រភេទ Intel Atom ល្បឿន ១,២GHz, RAM ទំហំរហូតដល់ ២GB និង អង្គចងចាំប្រភេទ SSD ១១២GB ផលិតឡើងដោយក្រុមហ៊ុន Silicon Storage Technology ។ ទូរស័ព្ទនេះមានកន្លងភ្ជាប់ microSD, រន្ធ HDMI Micro socket ទទួលរ៉ាប់រងរាល់មុខងារសំរាប់ តភ្ជាប់ជាមួយវីដេអូ , audio, ទិន្នន័យ (USB 2.0) និងប្រភព។

xpPhone 2 មើលទៅមានរូបរាងប្រហាក់ប្រហែលគ្នានឹង Nokia N8 ដែរ ប៉ុន្តែខ្វះកាមេរ៉ាផ្នែក
ខាងក្រោយ និង jack audio 3,5 mm ,ដោយគ្រាន់តែមានបំពាក់កាមេរ៉ាផ្នែកខាងមុខទំហំ
១,៣ Megapixel ។ សមិទ្ធិផលនេះប្រើប្រាស់សំបកដែលផលិតពីសារធាតុម៉ាញ៉េស្យូម និង ប្រើប្រាស់ថ្មមានចំណុះ ១១,១Wh ដែលមានន័យថាមានចំណុះស្មើជិតពីរដងបើធៀបជា
មួយថ្មធម្មតាដែលប្រើប្រាស់នៅលើ smartphone បច្ចុប្បន្ននេះ និងអាចដំណើរការបានរហូត ដល់រយៈពេល ១៨ ម៉ោងសំរាប់ការសន្ទនាគ្នា។

ដោយមិនចាំបាច់ restart Windows រឺប្រើប្រាស់អេក្រង់ដើមនោះឡើយ អ្នកប្រើប្រាស់អាច ប្រើប្រាស់របបជា "phone only" ដើម្បីទទួលការហៅចូល អាន SMS នៅលើអេក្រង់ LCD មានពណ៌តែមួយដែលត្រូវបានភ្ជាប់នៅផ្នែកខាងក្រោយ (ប៉ុន្តែមិនអាចចុចលេខ រឺផ្ញើសារ
ទេ)។ និងនៅពេលដំណើរការ Windows 7 ទូរស័ព្ទនេះអាចដំណើរការបានរយៈពេលពី ៣
ទៅ ៤ ម៉ោង។ កន្លងមក Fujitsu ក៏ធ្លាប់ឧទ្ទេសនាមបង្ហាញវត្តមានទួរស័ព្ទរបស់ខ្លួនដែលអាច ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 7 ផងដែរមានឈ្មោះថា F-07C ប៉ុន្តែរយៈពេល នៃការប្រើប្រាស់បានត្រឹមតែប្រហែល ១ម៉ោងប៉ុណ្ណោះ និងមានកំរាស់ ១៩,៨ មីលីម៉ែត្រ។

Interface desktop ដំណើរការបានយ៉ាងប្រសើរដោយផ្អែកលើ chip Atom និង RAM ២GB ។ ចំពោះការបើកវីដេអូកំរិត HD វិញក៏គ្មានអ្វីចោទជាបញ្ហានោះដែរ។ ដោយឡែកចំពោះតំលៃ របស់សមិទ្ធិផលនេះ ត្រូវបានអោយដឹងថាមានតំលៃប្រហែលពី ១.១១០ ដុល្លាអាមេរិក ទៅ
១.៩០០ ដុល្លាអាមេរិកដែលនេះជាតំលៃមួយមានកំរិតខ្ពស់បំផុតបើធៀបជាមួយទូរស័ព្ទកំពុង ទទួលបានការពេញនិយមបំផុតនាពេលបច្ចុប្បន្ននេះ។​ រីឯកាលបរិច្ឆេទចេញលក់វិញត្រូវបាន អោយដឹងថានឹងធ្វើឡើងកំឡុងប្រហែលជា ១ ទៅ ២ ខែខាងមុខទៀតនេះ៕

ប្រភព៖ EnGadget
ដោយ៖ រស្មី

Tags: electronicsmartphonetechnologywindows 7xpphone 2