ចូលមកដល់ចុងឆ្នាំ ២០១៣ គណៈកម្មការបាល់ទាត់ FIFA កំពុងតែមានភាពមមាញឹកជាខ្លាំង
ស្រង់រាល់ព័ត៌មាន ឯកសារនិងស្ថិតិ ហើយក្នុងនោះផងដែរ FIFA ក៏មិនភ្លេចមិនអំពីពានរង្វាន់
ប្រចាំឆ្នាំរបស់ខ្លួនផងដែរគឺ FIFA Puskas Award ។
Puskas Award គឺជាកម្មវិធីមួយ ផ្តល់រង្វាន់ជូនកីឡាករណា ដែលស៊ុតបាល់បញ្ចូលទី មើលទៅ
អស្ចារ្យឡូយជាងគេ ប្រចាំឆ្នាំ ។ ឆ្នាំនេះមានបេក្ខភាព ១០ នាក់ដែលក្នុងចំណោម ១០ នាក់នោះ
ក៏មានកីឡាករ Ibrahimovic និង Neymar ផងដែរ ដែលជាកីឡាករល្បី នៅក្នុងនោះ ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០០៩ ពានរង្វាន់នេះបានធ្លាក់ទៅលើ Cristano Ronaldo ហើយ
២០១០ Hamit Altintop ហើយ Neymar (២០១១) និង Miroslav Stoch (2012) ។ ចាំមើលតើឆ្នាំ
នេះកីឡាករមួយណា ជាអ្នកទទួលបានពានមួយនេះ? ទស្សនិកជនអាចចូលរួមទស្សនាគ្រាប់
ទាំង ១០ នោះនៅខាងក្រោមនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14