CamNews

ផលិតផលថ្មី 

Chip dual core ល្បឿនលឿនបំផុតសំរាប់ទូរស័ព្ទ បង្ហាញវត្តមាន

Samsung Exynos 5250 ត្រូវបានផលិតឡើងដោយផ្អែកលើនិម្មាបនកម្ម ARM Cortex-A15
ជាមួយកំរិតល្បឿនឡើងរហូតដល់ ២GHz (ប្រហាក់ប្រហែលគ្នានឹងកុំព្យូទ័រយួរដៃភាគច្រើន
នៅលើទីផ្សារបច្ចុប្បន្ន) ។

កាលពីពេលថ្មីៗនេះ នៅក្នុងរូបភាពដែលថតចេញពីការបញ្ចាំង slide នៃការឧទ្ទេសនាម និង
ត្រូវបានយកមកផ្សាយបន្តនៅលើគេហទំព័រ SemiAccurate បានអោយដឹងថា Exynos 5250
ត្រូវបានរចនាឡើងតាមនិតិវិធីដំណើរការ 32 nm និងមានបំពាក់រួចជាស្រេចនូវ card ក្រាហ្វិក
Mali-T604 កំណែជំនាន់ថ្មីបំផុត (នៅលើ Galaxy S II គឺត្រឹមតែ Mili-400 ប៉ុណ្ណោះ) ដែលមាន
ល្បឿនឡើងទៅដល់ ២.១ Gpixel/វិនាទី, អង្គចងចាំ 64 bit និង bandwidth ១២,៨ GB/s ។

បើយោងតាមក្រុមអ្នកជំនាញទាំងឡាយបានអោយដឹងថា chip Exynos 5250 របស់ក្រុមហ៊ុន
Samsung នឹងមានសមត្ថភាពអាចប្រកួតប្រជែងដោយផ្ទាល់ជាមួយ Qualcomm S4 ( រឺហៅ
ម្យ៉ាងទៀតថា Krait) ទៀតផង និងលទ្ធភាពជាច្រើនដែល Chip ប្រភេទថ្មីនេះអាចនឹងត្រូវបាន
ដាក់បង្ហាញវត្តមាននៅលើឧបករណ៍ Tablet Galaxy Tab កំណែជំនាន់ថ្មី រឺនៅលើទូរស័ព្ទ
Samsung Galaxy S III ដែលនឹងត្រូវបង្ហាញវត្តមាននៅក្នុងកំឡុងពេលប៉ុន្មានខែខាងមុខទៀត
នេះ៕

ប្រភព៖ SemiAccurate
ដោយ៖ រស្មី

Tags: electronictechnologysamsung exynos 5250samsung exynos socexynos 5250samsung exynos 5250 socsamsung socsamsung exynos tabletssamsung exynos processorsamsung exynos cpu