CamNews

ព័ត៌មានបច្ចេកវិទ្យា 

Facebook ត្រូវគេប្ដឹងទារសំណង២ពាន់លានដុល្លារ នៅពេលត្រូវចោទថា Oculus លួចបច្ចេកវិទ្យារបស់ Zenimax

ហេតុការណ៍នេះ បានបង្ហើបឱ្យដឹងនូវព័ត៌មានលំអិតដែលមិនត្រូវបានគេដឹងអំពី Oculus។

កាលពីពេលកន្លង CEO Facebook - Mark Zuckerberg បានឱ្យដឹងអំពីព័ត៌មានដែលមិនធ្លាប់
ត្រូវបានគេបង្ហើប ស្ដីអំពីការទិញយកក្រុមហ៊ុន Oculus របស់ Facebook កាលពីឆ្នាំ ២០១៤
នៅក្នុងតុលាការកាលពីថ្ងៃ អង្គារកន្លងទៅ។

Zuckerberg ពាក់វ៉ែនតា Gear VR របស់ Oculus នៃក្រុមហ៊ុន Facebook

Zuckerberg បានទៅកាន់ក្រុង Dallas (Texas អាមេរិក) ដើម្បីចូលបង្ហាញខ្លួនក្នុងសវនាការ
មួយរបស់តុលាការ ដែលក្រុមហ៊ុនផលិតហ្គេម Zenimax ចោទប្រកាន់ក្រុមហ៊ុន Oculus។ ពួក
គេបានឱ្យដឹងថា វ៉ែនតា VR Oculus Rift ត្រូវបានអភិវឌ្ឍ ដោយយោងទៅតាមបច្ចេកវិទ្យាមួយ
របស់ពួកគេ។ អគ្គនាយកផ្នែកបច្ចេកវិទ្យារបស់ Oculus, លោក John Carmack ដែលជាអ្នកធ្លាប់
គ្រប់គ្រង់ក្រុមហ៊ុនហ្គេម id Software (របស់ Zenimax) ក៏មានវត្តមាននៅទីនោះ។

ក្នុងពេលសួរចម្លើយ លោក Zuckerberg បានបង្ហើបឱ្យដឹងថា ក្រៅពីប្រាក់២ពាន់លានដុល្លារ
ដែលបានចំណាយដើម្បីទិញ Oculus ខាងក្រុមហ៊ុន Facebook ក៏ត្រូវចំណាយបន្ថែម១ពាន់
លានដុល្លារបន្ថែមទៀតដើម្បីរក្សាបុគ្គលិក និងប្រាក់រង្វាន់ នេះបើតាមទំព័រ The New York
Times។

Zenimax បានចោទប្រកាន់ Oculus ថា បានលួចយកអាថ៌កំបាំងផ្នែកជំនួញ និងសបវ៉ែរ តាម
រយៈការអញ្ជើញ John Carmack និងថ្នាក់ក្រោមរបស់គាត់ចំនួន៥នាក់ផ្សេងទៀត ពីក្រុមហ៊ុន
id Software មកធ្វើការឱ្យខ្លួន។ ពួកគេនិយាយថា John Carmack បានបំពានលើកិច្ចព្រមព្រៀង
រក្សាការសម្ងាត់របស់ក្រុមហ៊ុនចាស់ និងបានប្រើប្រាស់ព័ត៌មានសម្ងាត់នោះដើម្បីអភិវឌ្ឍសបវ៉ែរ
VR។

ក្នុងសវនាការនោះ លោក Zuckerberg បាននិយាយថា ខ្លួនមិនបានដឹងអំពីបញ្ហា Carmack បាន
បំពានលើកិច្ចព្រមព្រៀងរបស់គាត់ជាមួយក្រុមហ៊ុនចាស់នោះទេ។

បច្ចុប្បន្ន ក្រុមហ៊ុន Zenimax ចង់ឱ្យ Facebook សងការខូចខាត ជាមួយនឹងទឹកប្រាក់ឡើងដល់២
ពាន់លានដុល្លារអាមេរិក៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Business Insider


Tags: Facebook ត្រូវគេប្ដឹង Oculus Zenimax