អ្នកលេងជើងឯករបស់អង់គ្លេសសញ្ជាតិស្កត់លេន គឺកីឡាករវាយថេនីស Andy Murray បានមានឱកាសឡើងប្រកួតទៅកាន់ជុំទីបីហើយ ក្នុងការប្រកួត Paris Maser ក្រោយពី
បានយកឈ្នះគូប្រកួតជនជាតិបារាំង Paul-Henri Mathieu ក្នុងលទ្ធផល ៧-៥ និង៦-៣។
លោក Murray បានមានប្រសាសន៍ចំពោះការប្រកួតថា “ខ្ញុំបានលេងបានយ៉ាងល្អក្នុងការ
ប្រកួតនេះ ប៉ុន្តែខ្ញុំក៏មានការលំបានបន្តិចបន្តួចដែរ។ ទោះជាយ៉ាងណាក៏ដោយការលេង
របស់ខ្ញុំនៅមិនទាន់ដល់កំរិតកំពូលនៅឡើយ ហើយខ្ញុំនឹងប្រឹងប្រែងបន្ថែមទៀតក្នុងការ
ប្រកួតក្រោយៗ”៕
ដោយ៖ មិនា
ប្រភព៖ bbc