CamNews

កីឡាអន្តរជាតិ 

Real Madrid លើកពាន Copa Del Rey បន្ទាប់ពី យកឈ្នះ Barcelona ដោយវីរបុរស Gareth Bale (មានវីដេអូ)

ក្រៅពី Man City ស្មើជាមួយនិង Sunderland ហើយនោះ ក៏មានគូរពិសេស មួយផ្សេងទៀតដែរ គឺ ការប្រកួតផ្តាច់ព្រ័ត្រ រវាងក្រុម Real Madrid និង Barcelona ដណ្តើមពានរង្វាន់ Copa Del Rey ។ ការប្រកួតនេះ អ្នកគាំទ្រក្រុម Real Madrid មានការព្រួយ បារម្ភជាខ្លាំង ព្រោះថា Ronaldo របួស មិនអាចចូល លេងបានឡើយ ។



តែបើទោះបី ជាកីឡាករឆ្មើម Ronaldo របួសមែន ក៏មិនអាច បំបាក់ទឹកចិត្ត ក្រុម Real Madrid បាន នោះទេ ។  ការប្រកួត ចាប់ផ្តើម នៅតង់ទី ១ Real Madrid និង Barcelona ចាំមើលបំណាំគ្នា ទៅ វិញទៅមក ដើម្បីរកឱកាស ក្នុងការស៊ុតបញ្ចូលទី ។ នៅនាទីទី ១១ Angel Di Maria ក៏ស៊ុតអោយ ក្រុម Real Madrid នាំមុខមុន ។ ចប់តង់ទី ១ Real Madrid នាំមុខក្រុម Barcelona ជាបណ្តអាសន្ន ១ ទល់ ០ ។ ចូលមកដល់ តង់ទៅ ២ សភាពការ តានតឹងជាខ្លាំង រហូតដល់នាទីទី ៦៨ ទើ់បមាន កីឡាករ Marc Bata ស៊ុតចូលអោយ Barcelona តាមបានស្មើវិញ ។ បន្ទាប់មក រហូតដល់ នាទីទី ៨៥ ទើបក្រុម Real Madrid បន្ថែមគ្រាប់ទី ២ ដោយវីរបុរស Gareth Bale បញ្ចប់តង់ នាំអោយក្រុម Real Madrid ឈ្នះពានរង្វាន់ Copa Del Rey រដូវកាល ២០១៣-២០១៤ ៕

 

ដោយ ៖ កុសល
ប្រភព ៖ livescore, youtube 


Tags: football real madrid barcelona copa del rey