ការមិនងងុយគេង គឺជាភាពមិនប្រក្រតីមួយ នៃដំណើរគេងលក់របស់មនុស្ស ។ វាមិនត្រឹមតែធ្វើអោយ អ្នកនៅដឹងខ្លួន នាពេលយប់នោះទេ វាថែមទាំងបន្សល់អោយអ្នក នូវអារម្មណ៍សឺៗ និង មួរម៉ៅ នាថ្ងៃបន្ទាប់ ។ វាមិនមែន ដោយសារតែ អ្នកមិនបានគេងគ្រប់ម៉ោង ដូចអ្នកដែលមានសុខភាពល្អ បានធ្វើជារៀងរាល់យប់ នោះទេ ព្រោះថា ចំនួននេះ អាចខុសគ្នាពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ។ តែយ៉ាងណាក៏ដោយ ការគេងបាន ៨ម៉ោង គឺជាជម្រើសដ៏ ល្អសម្រាប់អ្នក ។
មូលហេតុនៃការ គេងមិនលក់
· មានបញ្ហាស្ត្រេសនៅក្នងខ្លួនអ្នកដូចជា៖ ការបាត់បង់ ឬ ការផ្លាស់ប្តូរការងារ ឬក៏ ជាការស្លាប់ ឬ ការបាត់បង់ មនុស្សជាទីស្រលាញ់។
· បញ្ហាមជ្ឈដ្ឋានខាងក្រៅដូចជា៖ សំឡេង, ពន្លឺ, ធាតុអាកាសក្តៅពេក ឬ ត្រជាក់ពេក ។ល។
រោគសញ្ញានៃការគេងមិនលក់
· មានភាពពិបាក ក្នុងការទទួលទានដំណេក។
· ឧស្សាហ៍ភ្ញាក់ដឹងខ្លួននាពេលយប់ និង ពិបាកនឹងគេងលក់ទៅវិញ ។
· ក្រោកពីដំណេកយ៉ាងឆាប់ នាពេលព្រឹក។
· គេងមិនបានគ្រប់គ្រាន់។
ផលរំខាន នៃការគេងមិនលក់
· មានភាពងងុយគេង ពេញមួយថ្ងៃ។
· អស់កំលាំង។
· ឆាប់ខឹង។
ប្រភេទនៃការ គេងមិនលក់
· ការគេងមិនលក់ក្នុងកម្រិតបឋម រួមមាន បញ្ហាក្នុងការគេងលក់ ដែលមិនទំនាក់ទំនងដោយផ្ទាល់នឹង បញ្ហាសុខភាពណាមួយ ។
· ការគេងមិនលក់ក្នុងកម្រិតមធ្យម រួមមាន បញ្ហាក្នុងការគេងលក់ ដែលកើតមានដោយសារតែ បញ្ហាសុខ ភាពមួយចំនួន ឬ ផ្សេងៗដទៃទៀត មានដូចជា៖ ការធ្លាក់ទឹកចិត្ត, ការក្រហាយដើមទ្រូង, ជំងឺមហារីក, ជំងឺហឺត,ជំងឺរលាកសន្លាក់,ការឈឺចាប់ ។ល។
ការធ្វើរោគវិនិច្ឆ័យ ចំពោះការគេងមិនលក់
· ដើម្បីធ្វើរោគវិនិច្ឆ័យ ពីអាការៈមិនធម្មតានេះ អ្នកគួរតែទៅ ទទួលយកការពិនិត្យសុខភាពអោយបាន ពេញលេញ ។
រយៈពេល នៃការគេងមិនលក់
· អាការៈនៃការគេងមិនលក់នេះ អាចមានភាពខុសគ្នា ចំពោះរយៈពេលដែលវាបន្ត និង ភាពញឹកញាប់ ដែលវា បានកើតមាន។ វាថែមទាំងអាច មានរយៈពេលខ្លី និង មានរយៈពេលពីមួយយប់ ទៅ ពីរបីសប្តាហ៍ ។
ការព្យាបាលចំពោះអាការៈគេងមិនលក់
· ធ្វើការព្យបាល នូវបញ្ហាសុខភាពដែលកើតមានដោយសារ តែបញ្ហានេះ។
· ប្រើថ្នាំដើម្បីជួយអោយអ្នកគេងលក់ ( តែត្រូវមានការប្រុងប្រយ័ត្ន និង ត្រូវប្រើតាមវេជ្ជបញ្ជា) ។
វិធីសាស្ត្រក្នុងការដោះស្រាយ នឹង ការគេងមិនលក់
· ធ្វើការបន្ធូរអារម្មណ៍ ។
· ធ្វើលំហាត់ប្រាណ ។
· ធ្វើការព្យាបាលជំងឺ ប្រសិនបើអ្នកមានជំងឺអ្វីមួយនោះ ដែលអាចរំខានដល់ការគេង លង់លក់របស់អ្នក ៕