CamNews

យល់ដឹង 

វៀតណាម៖ ប្រុសខ្ទើយរៀបការផ្អើលខេត្ត កៀនហ្សាង

ហាក់ដូចជាមិនធ្លាប់មានកាលពីមុនមក ពិធីរៀបការរវាងប្រុស និងប្រុសនេះ ត្រូវបានប្រារព្ធ
ឡើងដោយមានវត្តមានរបស់ភ្ញៀវជិត ២០០នាក់ និងមានការជ្រោមជ្រែងពីគ្រួសារទាំងសង។

បើទោះជាត្រូវបានប្រារព្ធឡើងជាង ២សប្ដាហ៍មកហើយក៏ដោយ ប៉ុន្ដែអ្នកស្រុកនៅហាទៀន
ខេត្តកៀនហ្សាង នៅតែជជែកគ្នាមិនដាច់ពីមាត់អំពីពិធីរៀបការរបស់ប្រុសខ្ទើយមួយគូនេះ
ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៦ឧសភាកន្លងទៅ។ លិខិតអញ្ជើញដែលមានដាក់ឈ្មោះ
"ប្ដី ប្រពន្ធ" ទ្រឿង វាន់ហេន និង ង្វៀន ហ្វាងបាវក្វុក ត្រូវបានយកទៅអញ្ជើញភ្ញៀវជិត ២០០
នាក់។
លិខិតអញ្ជើញដែលមានដាក់ឈ្មោះ "ប្ដី ប្រពន្ធ" ទ្រឿង វាន់ហេន
និង ង្វៀន ហ្វាងបាវក្វុក
អ្នកស្រុកនៅហាទៀនចង់ដឹង ចង់ឃើញកម្មវិធីរៀបការរបស់បុរសភេទទីបីនេះ


កូនកម្លោះ ង្វៀន ហ្វាងបាវក្វុក ពាក់អាវ vest ពណ៌ស ចំណែក "កូនក្រមុំ" ទ្រឿង វាន់ហេន
ស្លៀកពាក់ឈុតក្រហមដ៏ទាក់ទាញ អ្នកទាំងពីរបង្ហាញពីសុភមង្គលរបស់ខ្លួនក្នុងពិធីនេះ។
មនុស្សនៅក្នុងតំបន់នេះ បានប​ញ្ចេញប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះពិធីរៀបការនេះ  ពួកគេ
យល់ថា  មិនអាចទទួលយកបាននោះទេចំពោះការរៀបការខុសគេបែបនេះ។ ប៉ុន្ដែក៏មាន
មនុស្សជាច្រើននិយាយថា គួរតែគិតអោយបាន "ទូលាយ" ជាងនេះ មិនគួរកៀបសង្កត់លើ
សុភមង្គលរបស់មនុស្សភេទទីបីនោះទេ។ ប៉ុន្ដែ បើយោងទៅតាមច្បាប់អាពាហ៍ពិពាហ៍ ការ
រៀបការបែបនេះគឺជារឿងខុសច្បាប់។
"កូនក្រមុំ" និង"កូនកម្លោះ" កាន់ដៃគ្នាចាក់ស្រា
ម្ដាយរបស់ "កូនក្រមុំ" និង ម្ដាយរបស់ "កូនកម្លោះ" ក្នុងពិធីរៀបការ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ K14

Tags: vietnam wedding gay gay wedding