បន្ទាប់ពី ដាក់មុខព្រួញ សញ្ញាទៅ កីឡាករ ២ រូបរបស់ក្រុម Sporting Lisbon ហើយនោះ ឥលូវនេះ ក្រុម Manchester United បានសំលឹងឃើញ កីឡាករ មួយរូបទៀត មកបញ្ចូលក្នុង បញ្ជីគំរោង ២០០ លានផោន ទៀតហើយ ។
Toni Kroos (ស្តាំ)
កីឡាករទី ៣ ដែលបិសាច ក្រហមកំពុង សំលឹងមើលនេះ គឺជាកីឡាករ វ័យ ២៤ ឆ្នាំរបស់ Bayern Munich សញ្ជាតិអាលឺម៉ង់ Toni Kroos ។ តាមប្រភព ព័ត៌មានបាន អោយដឹងថាក្រុម Manchester United បានផ្តល់ តំលៃលេងអោយ Kroos ២៥ ម៉ឺនផោន ក្នុងមួយសប្តាហ៍ ដែលវាថ្លៃជាង តំលៃលេង អោយក្រុម Bayern Munich សព្វថ្ងៃ ។ ក្រៅពីតំលៃលេង ប្រចាំសប្តាហ៍ហើយ ក៏នៅមាន តំលៃផ្ទេរ ខ្លួនប្រមាណ ៤០ លានផោន ។ តែតាមប្រភព ព័ត៌មានមួយ ផ្សេងទៀត បានអោយដឹងថា Kroos ចង់ បន្តនៅក្រុម Bayern Munich យ៉ាងតិចណាស់ ក៏មួយរដូវកាល ទៀតដែរមុននឹង ចាកចេញ ។
ក្នុងពេលដែល បិសាចក្រហម Manchester United រៀបចំបញ្ជី កីឡាករថ្មី ដែលត្រូវទិញ ក្នុងគំរោង ២០០ លានផោន នោះទស្សនិកជន ជាច្រើនក៏បាន កំពុងឆ្ងល់ថា តើ David Moyes នឹងនៅបន្តការ កាន់កាប់ ក្រុមឬក៏យ៉ាងណា ?
ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail