CamNews

ជីវិត និងការងារ 

នេសាទបានត្រីចម្លែកមួយ មានទំងន់ ៣០០ ផោន

 
ម៉ិចស៊ិកូ៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីថ្ងៃទី១០ វិច្ឆិកា កន្លងទៅនេះ
ថា ក្រុមអ្នកស្រាវជ្រាវក្នុងដែនសមុទ្រ ធ្វើការនេសាទបានពពួកសត្វត្រីម៉្យាង ដែលជាប្រ
ភេទសត្វត្រី ដែលកម្រ ហើយស្ទើរតែផុតពួជពីលើលោកនេះទៅហើយ។

លោក Moreno បាននិយាយថា ក្រុមគាត់បាននេសាទត្រីនេះ នៅឯដែនសមុទ្រ Cabo San
Lucas នៃប្រទេសម៉ិចស៊ិកូ ពោលគឺនៅជាប់ព្រំដែនរដ្ឋតិចសាស់ សហរដ្ឋអាមេរិកតែម្ដង។
លោកបានបន្ថែមថា ត្រីនេះគឺមានទំងន់រហូតដល់ ៣០០ ផោន ហើយត្រូវបានគេដាក់ឈ្មោះ
ថា Louvar​ ។



លោក Moreno បានបន្ដថា លោកនឹងលែងត្រីនេះ ចូលទៅក្នុងទឹកវិញ ដើម្បីអាចអោយ
វមានជិវិត នឹងអាចបន្ដកំណើតដល់កូនរបស់ក្រោយផងដែរ ក្នុងន័យគឺធើ្វយ៉ាងណា កុំ
អោយសត្វត្រីដែលកម្រមួយនេះ ផុតពូជពីក្នុងដែនទឹក នៃផែនដីយើងនេះ។ នេះជាវីដេអូ
ក្លីប នៃការស្ទូចត្រីនេះ សូមចុចដើម្បើមើល៕

 

ដោយ៖ មឿន
ប្រភព៖ dailymail


Tags: lifestyle living strange fish Mexico