នៅពេលអ្នកឈានចូលដល់វ័យ ៣០ ស្បែករបស់អ្នកត្រូវការរបបថែទាំជាពិសេសមួយ ដើម្បីពន្យាពេលនៃការវិវឌ្ឍទៅរកភាពចាស់ និងរក្សាភាពម៉ត់រលោង និងស្រស់ថ្លារបស់ស្បែក។
ឈានដល់វ័យ ៣០ឆ្នាំ ក្រៅពីត្រូវប្រឈមមុខនឹងការផ្លាស់ប្ដូរទៅរកភាពអាក្រក់ ស្បែករបស់អ្នកក៏នឹងប្រែទៅជាមានពណ៌ស្រអាប់ ជាំ ឬជ្រីវជ្រួញ។ល។ ប៉ុន្ដែ អាថ៌កំបាំងខាងក្រោមនេះ អាចនឹងជួយឱ្យស្បែកបានម៉ត់រលោង ក្មេងជាងវ័យ។
សម្អាតស្បែក ប្រើក្រែមបំប៉នសំណើម និងញ៉ាំទឹកឱ្យបានច្រើន
នេះគឺជាប្រការមូលដ្ឋាននៃការថែទាំស្បែក ដែលត្រូវអនុវត្ដសម្រាប់មនុស្សគ្រប់វ័យ។ សម្អាតស្បែកជាប្រចាំនឹងជួយឱ្យស្បែកបានស្អាត មិនកើតមុន ចំណែកការបំប៉នសំណើមនឹងជួយផ្ដល់បន្ថែមនូវជាតិបំប៉នចាំបាច់សម្រាប់ស្បែក ហើយការញ៉ាំទឹកច្រើននឹងជួយថែទាំសម្រស់ស្បែកពីខាងក្នុង។
ប្រសិនអ្នកកំពុងប្រើប្រាស់ហ្វូមលាងមុខដែលមានពពុះដូចកាលនៅវ័យ ២០ឆ្នាំ នោះវាដល់ពេលត្រូវផ្លាស់ប្ដូរ។ ពេលឈាមដល់អាយុ ៣០ឆ្នាំ អ្នកគួរងាកមកប្រើប្រាស់ហ្វូមលាងមុខដែលមិនមានពពុះវិញ ព្រោះវាមិនបង្កឱ្យស្បែករបស់អ្នកស្ងួត។
ពេលប្រើប្រាស់ក្រែមការពារកំដៅថ្ងៃ អ្នកគួរលាបក្រែមបំប៉នសំណើមដែលសម្បូរដោយសារជាតិទប់ទល់នឹងអ៊ុកស៊ីតកម្ម មុនពេលលាបក្រែមការពារកំដៅថ្ងៃ។ អ្នកឯកទេសផ្នែកថែទាំសម្រស់ ឱ្យដឹងថា សារជាតិទប់ទល់នឹងអ៊ុកស៊ីតកម្ម នឹងជួយឱ្យក្រែមការពារកំដៅថ្ងៃ មានប្រសិទ្ធិភាពខ្ពស់ជាងធម្មតា ហើយវាថែមទាំងជួយព្យាបាលស្បែកដែលរងរបួស ឬខូចខាតផងដែរ។
គួរញ៉ាំផ្លែឈើ ញាំបន្លែ និងជៀសវាងប្រេងឆា គ្រឿងទេស និងអាហារឆ្អិនស្រាប់
ផ្លែឈើ និងញាំបន្លែ គឺជាអាហារដែលនាំមកនូវប្រយោជន៍ច្រើនដល់ស្បែក។ ជាតិបំប៉នក្នុងផ្លែឈើ និងសាឡាត ឬបន្លែបៃតង ជួយបង្កើនថាមពលនៃរចនាសម្ព័ន្ធកោសិកា និងភាពតឹងណែនរបស់ស្បែក ព្រមទាំងជួយកាត់បន្ថយការកើតមុន។ ប៉ុន្ដែ អាហារដែលសម្បូរជាតិប្រេង មិនត្រឹមតែធ្វើឱ្យស្បែកបាត់បង់ភាពមាំមួន តឹងណែននោះទេ វាក៏ថែមទាំងបណ្ដាលឱ្យស្បែកឡើងខ្លាញ់ និងកើតមុនច្រើន។
ម៉ាស្សាស្បែក
ការប្ដូរផ្លាស់នៃអាកាសធាតុ បរិស្ថានមិនល្អ និងកត្តាផ្សេងៗពីខាងក្រៅ អាចជះឥទ្ធិពលអាក្រក់ដល់ស្បែក។ ដូច្នេះ ការម៉ាស្សាដោយប្រើក្រែមបំប៉នដែលចម្រាញ់ពីធម្មជាតិនឹងជួយកែលំអស្បែកឱ្យវិលមករកភាពមាំមួន ស្រស់ថ្លា ក្មេងជាងវ័យ។
អត្ថបទស្ដីពីការថែទាំស្រស់ផ្សេងៗ
វិធីងាយៗ បីយ៉ាង ជួយថែរក្សា និង ធ្វើឱ្យស្បែកមុខសម៉ដ្ឋ ស្រស់ស្អាត នៅរដូវក្តៅ
វិធីធ្វើឱ្យសក់ខ្លី ទៅជាងវែង ដោយមិនចាំបាច់ តសក់
បំបាត់អាចម៍រុយដោយវិធីណា ទើបល្អ?
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Ladyzone