CamNews

សម្រស់ 

អាថ៌កំបាំងដើម្បីឱ្យធ្មេញ ស ភ្លឺរលោង ដោយ​ធម្ម​ជាតិ

ធ្មេញ ស ភ្លឺ គឺជាចំណុចដ៏សំខាន់មួយក្នុងការជួយឱ្យស្នាមញញឹមរបស់អ្នក បានស្រស់ស្អាត មាន
មន្ដស្នេហ៍។ ដើម្បីឱ្យធ្មេញបានស អ្នកអាចប្រើប្រាស់វិធីមួយចំនួនខាងក្រោម ៖

ប៉ោម


ផ្លែប៉ោម ត្រូវបានគេចាត់ទុកដូចជាច្រាស់ដុសធ្មេញមួយ ជួយឱ្យធ្មេញជ្រះស្អាត។ ចូរព្យាយាមហូប
ផ្លែប៉ោមឱ្យបានមួយ ឬពីរផ្លែក្នុងមួយថ្ងៃ ដើម្បីសម្អាតកាកសំណល់នៅលើធ្មេញ។ នៅពេលហូប ចូរ
ទំពាឱ្យបានម៉ត់ ដើម្បីឱ្យមានប្រសិទ្ធិភាពក្នុងការសម្អាតដោយភាពកកិត។

សណ្ដែកដីឆៅ

វិធីមួយគឺអាចយកសណ្ដែកឆៅមកទំពាឱ្យម៉ត់ ដោយមិនចាំបាច់លេប ក្រោយមក យកកំទេចគ្រាប់
សណ្ដែកដីឆៅ ធ្វើជាថ្នាំដុសធ្មេញពិសេស។ វិធីនេះនឹងជួយឱ្យធ្មេញរបស់អ្នកបានស រលោងដោយ
ធម្មជាតិ។

អំបិល

លាយអំបិលជាមួយទឹកសុទ្ធ ទុកសម្រាប់ខ្ពុរមាត់រាល់ថ្ងៃ។ ទឹកអំបិលនឹងជាអ្នកកំចាត់មេរោគនៅ
ក្នុងមាត់។ ក្រៅពីនេះ ទឹកអំបិលក៏ជួយកាត់បន្ថយការឈឺចាប់ធ្មេញ ដង្កូវស៊ីធ្មេញ និងទប់ស្កាត់ការ
កកើត និងការរីកចម្រើននៃកំណកកំបោរដែលជាប់នៅលើធ្មេញ។

អំពៅ

អ្នកគួរតែហូបអំពៅ ព្រោះថា ក្រៅពីជួយឱ្យមានកម្លាំង អំពៅក៏ជួយឱ្យធ្មេញបានស និងជ្រះស្អាត។
នៅពេលទំពា កាកអំពៅនឹងកកិតជាមួយធ្មេញ ជួយបំបាត់កាកសំណល់លើធ្មេញ ធ្វើឱ្យធ្មេញ ស
រលោង។

ស្លា


នេះគឺជាវិធីបុរាណមួយដែលជួយឱ្យធ្មេញបានរលោង យ៉ាងមានប្រសិទ្ធិភាព។ ចូរយកស្លាមួយ
ចំណិត បុកឱ្យម៉ត់ រួចយកទៅត្រដុសលើស្នាមខ្មៅ ឬលឿងនៅលើធ្មេញ នោះ មិនយូរប៉ុន្មានធ្មេញ
របស់អ្នកនឹងបានរលោងស្អាតដូចបំណង។

សម្បកក្រូចពោធិ៍សាត់

អ្នកក៏អាចប្រើសម្បកក្រូចពោធិ៍សាត់ស្រស់ ជាទម្លាប់ប្រចាំថ្ងៃ ដើម្បីកាត់បន្ថយពណ៌លឿងនៅលើ
ធ្មេញ ដោយយកវាត្រដុសទៅលើធ្មេញមុនពេលចូលគេង។

ក្រូចឆ្មារ

សារជាតិខាត់ដែលមាននៅក្នុងក្រូចឆ្មារ ក៏ត្រូវបានប្រើប្រាស់ដើម្បីបំបាត់ស្នាមលឿងនៅលើធ្មេញ។
ជាក់ស្ដែង ការខ្ពុរមាត់ដោយទឹកក្រូចឆ្មារ និងត្រដុសធ្មេញដោយសម្បកក្រូចឆ្មារ គឺជាវិធីល្អបំផុត
ជួយឱ្យធ្មេញបានសជាងមុន។

ស្ដ្រូបូរី


ស្ដ្រូបូរី មានផ្ទុកវីតាមីន C ជួយឱ្យធ្មេញបានភ្លឺជាងមុន។ ចូរយកស្ដ្រូបូរីពីរផ្លែមកកិនឱ្យម៉ត់ ដើម្បី
ប្រើជាថ្នាំដុសធ្មេញ។

 


អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖​

អាថ៌កំបាំង ជួយ​ឱ្យ​ក្រែ​ម​បបូរមាត់ មិនឆាប់​ហើរ​ពណ៌

បំបាត់មុនអង្កាម មុនក្បាលខ្មៅ ដោយ​ក្រូចពោធិ៍សាត់

បបូរមាត់​ប្រេះ និង​ជាំខ្មៅ ក្នុង​រដូវ​ខ្យល់​ស្ងួត ត្រូវ​ដោះស្រាយ​បែបណា?


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ LD
 


Tags: White Teeth Natural Methods apple strawberry cane