អាមេរិក៖ តាមការអោយដឹងរបស់ក្រុមអ្នកវិទ្យាសាស្រ្ដ នៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក
កាលពីពេលថ្មីៗនេះ បានអោយដឹងថា ដោយសារមានការលំបាកក្នុងការធ្វើដំណើរ តាម
បណ្ដោយវាលខ្សាច់ដ៏សែនឆ្ងាយ ជាពិសេស គឺនៅពេលមានសឹកសង្គ្រាម ទើបក្រុមអ្នកវិទ្យា
សាស្រ្ដ បានកែច្នៃនូវថាសហោះមួយ ដែលមានរាងដូចផ្កាយ ហើយអាចធ្វើដំណើរតាមវាល
ខ្សាច់បានយ៉ាងងាយស្រួល និងសុវត្ថិភាពទៀតផង។
តាមការអោយដឹងពីលោក Jedi វិស្វករផលិតថាសនេះ បានអោយដឹងថា ថាសនេះមិនត្រឹម
តែអាចធ្វើដំណើរក្នុងវាលខ្សាច់បានយ៉ាងសុវត្ថិភាពនោះទេ តែវាមានឥទ្ធិពលណាស់ ក្នុង
ការប្រយុទ្ធ និងការគេចខ្លួនពីខ្មាំងសត្រូវ។
លោក Jedi បានបន្ដថា ថាសហោះនេះគឺមានកម្ពស់ ១៥ feet ហើយអាចធ្វើដំណើរបាន
ល្បឿន ៣០ miles ក្នុងមួយម៉ោង។ នេះជាវីដេក្លីប ដែលបង្ហាញពីឥទ្ធិពលនៃថាសហោះនេះ
សូមចុចដើម្បីមើល៕
ដោយ៖ សីហា
ប្រភព៖ dailymail