CamNews

សុខភាព 

ផ្លែឈើ និង បន្លែ ដែលជួយការពារអ្នកឱ្យមានសុភាពល្អ

ផ្លែ និង បន្លែ គឺជាអាហារដ៏ល្អបំផុត  សំរាប់ការពាររាងកាយរបស់អ្នកឱ្យមានសុខភាពល្អរឹងមាំ
មិនងាយឆ្លងនូវជំងឺផ្សេងៗ។ តើលោកអ្នកមានដឹងទេថា បន្លែ ផ្លែឈើណាខ្លះដែលផ្តល់សុខភាព
ល្អ ដល់មនុស្សយើង?

ខាងក្រោមនេះ គឺជាបន្លែ ផ្លែឈើមួយចំនួន ដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកពិសារ ៖

.ផ្លែប៉ោម


ជាប្រភេទផ្លែម្យ៉ាង ដែលមានផ្ទុកនូវសារធាតុខាបូហៃដ្រេត ដែលអាចឱ្យសម្ពាធឈាមនៅទាប
កាត់បន្ថយសារធាតុខ្លាញ់ក្នុងប្រម៉ាត់  កាត់បន្ថយគ្រោះថ្នាក់ពោះវៀនធំ និង មហារីកដោះ។

.ថៃថាវ


ជាបន្លែ ដែលផ្ទុកនូវសារធាតុ  វីតាមីន C  និង អាចជួយការពារប្រឆាំងនឹងជំងឺមហារីក និងជំងឺ
បេះដូង។

. ផ្លែក្រូច


ញុំាផ្លែក្រូចអាចជួយឱ្យរាងកាយមានសុខភាពរឹងមាំ និងការពារពីជំងឺមហារីកបានទៀត ដោយ
សារតែវាសម្បូរទៅដោយ វីតាមីន ស៊ី វីតាមីន ប៊ី ប៉ូតាស្យូមនិង​ សារធាតុកំបោរ ស។

. ផ្លែល្ពៅ


ជាបន្លែពណ៌លឿង ដែលរសជាតិឆ្ងាយពិសារ សម្បូរទៅដោយ វីតាមីន Aនិង ប៉ូតាស្យូម ដែល
អាចជួយកាត់បន្ថយនូវគ្រោះថ្នាក់មហារីកសួត និងការពារមិនឱ្យសម្ពាធឈាមឡើងខ្ពស់។

.ផ្លែល្ហុង


ជាប្រភេទផ្លែឈើ ដែលសម្បូរទៅដាយ វីតាមីន A, វីតាមីន C, វីតាមីន Eនិងសារធាតុប៉ូតាស្យូម
ដែលមានតួនាទីក្នុងការការពារនូវជំងឺបេះងូង និងជំងឺមហារីកពោះវៀនធំ៕

ដោយ៖ វណ្ណៈ
ប្រភព៖ health


Tags: Superfoods That Fight Disease health