Nokia កំពុងតែរៀបចំគំរោងបង្ហាញនូវគំរូ Lumia 929 មួយសំរាប់ប្រព័ន្ធទូរស័ព្ទ Verizon (អាមេរិច)
នៅចុងខែនេះ ហើយត្រូវនឹងធ្វើការដាក់លក់នៅក្នុងខែ វិច្ឆិកា ខាងមុខនេះ។ Lumia 929 មានចំនុច
គួរឲ្យចាប់អារម្មណ៍ជាច្រើនដូចនឹង Lumia 1520 សំរាប់ AT&T ដែលលេចចេញព័ត៌មាន ចចាម
អារាម កាលពីមុនផងដែរ។
ដូចទៅនឹង Lumia 1520, ស្មាតហ្វូន Lumia 929 បានបំពាក់នូវអេក្រង់ 1.080p, camera PureView
20 megapixel ជាមួយនឹង Feature Oversampling។ ចំនុចខុសគ្នានោះគឺ Lumia 1520 បំពាក់នូវ
អេក្រង់ទំហំដល់ 6 inch រីឯ Lumia 929 នឹងមានទំហំតែ 5 inch ប៉ុណ្ណោះ។
តាមប្រភពព័ត៌មានពីគណនី @evleaks ស្មាតហ្វូននេះ នឹងដាក់លក់ មាន ២ពណ៌សំរាប់ជ្រើសរើស
គឺពណ៌ខ្មៅ និងពណ៌ស (អាចជាពណ៌ក្រហម) ជាមួយតំលៃលក់ Version Unlock គឺ ៥០០ ដុល្លារ
ទាបជាងកំរិតតំលៃ ៦០០ ដុល្លារ របស់ Lumia 1520។
ក្រៅពី Lumia 929, @evleaks ក៏បានចែករំលែកព័ត៌មាន ស្តីពីគំរូ Windows Phone 8 តំលៃថោក
មានឈ្មោះកូដថា “Glee”។ តាមប្រភពដដែល ផលិតផលនេះមានឈ្មោះថា Lumia 525 គឺជាផលិត
ផលមួយ ក្នុងចំណោមផលិតផលថ្មីទាំង ៥ ដែល Nokia នឹងធ្វើការបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍
នៅឯ Abu Dhabi ថ្ងៃទី២២ ខែ តុលា ខាងមុខនេះ៕