CamNews

សម្រស់ 

អ្នកមាន ប្រើប្រាស់មាស និងពេជ្រ ដើម្បីថែទាំសុខភាព សម្រស់

សម្រាប់​មនុស្ស​ស្ទើរ​គ្រប់គ្នា នៅពេល​និយាយ​ដល់​ការ​ថែ​សម្រស់​រាងកាយ ពួកគេ​តែង​គិតថា ធ្វើយ៉ាងណា​ដើម្បី​ឱ្យមាន​ប្រសិទ្ធិភាព និង​មិនត្រូវ​ចំណាយ​ប្រាក់​ច្រើន ប៉ុន្ដែ ចំណែក​អ្នកមាន​វិញ ការធ្វើ​យ៉ាងណា​ឱ្យមាន​លក្ខណៈ​ថ្លៃថ្នូរ និង​ចំណាយ​ច្រើន ទើប​ជា​រឿង​គួរឱ្យ​ចាប់អារម្មណ៍។

សូម​ស្វែងយល់​អំពី​ការថែទាំ​សុខភាព​សម្រស់​របស់​អ្នកមាន ដែល​ពួកគេ​ប្រើប្រាស់​សេវាកម្ម​សុទ្ធសឹងតែ​ជា​មាស និង​ពេជ្រ។

ម៉ាស​បិទមុខ​ធ្វើ​អំពី​មាស​សុទ្ធ


ក្នុងសម័យ​ដើម ម្ចាស់​ក្ស​ត្រី Cleopatra ធ្លាប់បាន​ប្រើប្រាស់​មាស​មក​ធ្វើជា​ម៉ាស​បិទមុខ ក្នុង​បំណង​រក្សា​សម្រស់ និង​ភាព​វ័យក្មេង​របស់ខ្លួន។ មូលហេតុ​នេះហើយ​នាំឱ្យ​អ្នកមាន​ជាច្រើន​បាន​ស្វែងរក​សេវាកម្ម​ថែ​សម្រស់​ដោយ​ការប្រើប្រាស់​មាស។ ផ្ទៃមុខ​របស់​អ្នក​នឹងត្រូវ​បិទ​ជិត ដោយ​ស្រទាប់​ម៉ាស​ធ្វើ​អំពី​មាស សុទ្ធ និង Gamma PGA ដែលជា​សៀង​មួយ​ប្រភេទ​របស់​ជប៉ុន។ វិធី​នេះ អាចជួយ​កែលំអ​ភាព​តឹង​ណែន​របស់​ស្បែក និង​កាត់បន្ថយ​សញ្ញា​នៃ​ភាព​ចាស់ជរា។ ដើម្បី​ទទួលបាន​សេវា​កម្មនេះ អតិថិជន​នឹងត្រូវ​ចំណាយ​ប្រាក់ ជិត ៥០០ដុល្លារ​អាមេរិក។
 
ម៉ាស្សា​ដោយ​គ្រាប់ពេជ្រ


បណ្ដា​គ្រាប់ពេជ្រ​ដែលមាន​តម្លៃ ១លាន​ដុល្លារ នឹងត្រូវ​បានដាក់​ជា​ជួរ​នៅលើ​ឆ្អឹងខ្នង​របស់​អ្នក ហើយ​អ្នកនឹង​ទទួល​ការ​ម៉ាស្សា​ដោយថ្នមៗដើម្បី​ជួយ​សម្រួល​ជាលិកា​របស់​ស្បែក និង​ចរ​ន្ធ​ឈាម។ បន្ទាប់ពី​ត្រូវបាន​ម៉ាស្សា​ឆ្អឹងខ្នង​ដោយ​គ្រាប់ពេជ្រ ម្សៅ​ពេជ្រ ១,៥កា​រ៉ា​ត នឹងត្រូវ​បាន​រោយ​ពីលើ​ស្បែក​របស់​អ្នក​ដើម្បី​ជួយ​រំលាយ​ជាតិពុល​របស់​រាងកាយ។ អ្នក​អាច​ស្វែងរក​សេវាកម្ម​នេះ​បាន ដោយ​គ្រាន់តែ​ទៅកាន់​ហាង Spa on Location នៅ Santa Monica, California អាមេរិក។ ប៉ុន្ដែ ប្រសិន​មិនមាន​ប្រាក់​ច្រើនជាង ២៥,០០០ដុល្លារ នោះ​អ្នក​នឹងមិន​ទទួលបាន​សេវា​នេះឡើយ។
 
ម៉ាស្សា​ដោយ​ខ្សែ.ក ត្បូង​មានតម្លៃ


ខ្សែ.ក មួយ​ខ្សែ​ដែល​ធ្វើ​អំពី គុជ​មានតម្លៃ រួម​ជាមួយនឹង​ប្រភេទ​ប្រេងថ្លៃៗ ត្រូវបាន​ប្រើប្រាស់​ដើម្បី​ម៉ាស្សាថ្នមៗទៅលើ​រាងកាយ​របស់​អ្នក វិធី​នេះ​នឹង​ជួយ​ឱ្យ​ស្មារតី​របស់​អ្នក​បាន​ភ្លឺ​ថា្ល​ឡើងវិញ។ សេវា​កម្មនេះ មាននៅ​សណ្ឋាគារ Trump នៅ Hawaii, Chicago, New York និង Las Vegas អាមេរិក ដោយមាន​តម្លៃ ប្រហែល ៣០០ដុល្លារ សម្រាប់ ៩០នាទី។


ដោយ ៖ តារា
ប្រភព ៖ XX



Tags: Gamma PGA beauty massage gold Trump Spa on Location diamond