CamNews

បច្ចេកវិទ្យា 

ស្មាតហ្វូន Ascend Mate និង Ascend D2 បង្ហាញខ្លួននៅ CES ២០១៣

ព័ត៌មានបច្ចេកវិទ្យា ​  ៖  ស្មាតហ្វូន ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ស៊េរីថ្មីពីរ
គ្រឿង Ascend Mate និង Ascend D2 ត្រូវបានរកអោយឃើញថា បានលេចចេញនូវរូបរាង
ដ៏ទាក់ទាញរបស់ខ្លួន នៅឯសន្និសិទ Huawei ត្រូវបានធ្វើឡើងស្របពេលដែល ពិព័រណ៍​ពា
ណិជ្ជកម្ម​អន្តរជាតិស្ដី​អំពី​ផលិតផល​បច្ចេកវិទ្យា​ដ៏​ធំ​ជាង​គេ​លើ​ពិភពលោក ដែលហៅកាត់ថា
"CES" ។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនAscend D2 ត្រូវបានបំពាក់ជាមួយនឹងអេក្រង់ 5-inch 1080p
display ជាមួយនឹងបច្ចេកវិទ្យាថ្មីក្នុងការការពារជម្រាបទឹក ក៏ដូចជាធូលីhome-baked quad-
core 1.5GHz , RAM 2GB, កាម៉េរ៉ាក្រោយ 13MP, កាម៉េរ៉ាមុខ 1.3MP និងប្រើប្រាស់ប្រព័ន្ធ
ប្រតិបត្តិការ Android 4.1 Jelly Bean។ ស្មាតហ្វូនស៊េរីនេះមិនមានម៉េម៉ូរីក្រៅនោះទេ ពោល
គឺវាមានម៉េម៉ូរីម៉ាស៊ីន 32GB។

ដោយឡែកបើនិយាយពី Ascend Mate វិញ ត្រូវបានបំពាក់ជាមួយនឹងកាម៉េរ៉ាក្រោយទំហំ
8MP, កាម៉េរ៉ាមុខ 1.3MP។ លើសពីនេះទៅទៀត បើនិយាយពីតម្លៃវាវិញ មិនទាន់ត្រូវបាន
បញ្ជាក់ច្បាស់នៅឡើយទេ ខណៈពេលដែលពាក្យចចាមអារ៉ាមលើកឡើងថា វាអាចនឹងមា
នតម្លៃប្រមាណជាង ៤៨០ ដុល្លារ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ gsmarena


Tags: international news strange entertainment