CamNews

កីឡាអន្តរជាតិ 

Manutd ធ្លាក់មកលេខ ៣ ចំណែក Bayern Munich នៅតែលេខមួយ ក្នុងតារាង Brand Name ដែលថ្លៃជាងគេប្រចាំ ២០១៤

គ្រាន់តែ មួយរដូវកាល នៃការលេង ធ្លាក់ចុះរបស់ Manchester United សោះតំលៃ Brand របស់ខ្លួន បានធ្លាក់ចុះ យ៉ាងគំហុក ដែលធ្វើអោយ ក្រុម Real Madrid ដែលទើបតែឈ្នះ ពានរង្វាន់ Champion League ឡើងមកឈរ ពីលើវិញ ។



ឥលួវយើងងាក មកមើលអ្នកលេខ មួយវិញដែល ជាក្រុមម្ចាស់ ជើងឯក Bundesliga គឺ Bayern Munich វិញម្តង ដែលឈ្នះពានរង្វាន់ តែមួយប៉ុណ្ណោះតែ នៅឈរលេខ ១ ក្នុងតំលៃ Brand ថ្លៃជាង គេ ២ ឆ្នាំជាប់គ្នា រួចទៅហើយ ។ តំលៃ Brand របស់ Bayern Munich មានតំលៃ រហូតដល់ទៅ ៥៣១​ លានផោន ។ ចំណែកឯក Real Madrid តំលៃ Brand គឺ ៤៥៦ លានផោនហើយ Manutd វិញ ៤៣៩ លានផោន ។ Barcelona គូប្រជែងរបស់ Real Madrid ឈរនៅលេខ ៤ ជាប់គ្នា ២ ឆ្នាំ ទៅ ហើយដែល ឆ្នាំនេះ Brand មានតំលៃ ៣៦៩ លានផោន និងសត្រូវរបស់ Manutd គឺ Man City ឈរ នៅលេខ ៥ ដែលមាន Brand តំលៃ ៣០៣ លានផោន ។



គួរបញ្ជាក់ផងដែរថា Manchester United ក្នុងមួយរដូវកាល កន្លងទៅនេះ បាត់បង់អស់ប្រមាណ ៦០ លានផោន ឯណោះដោយសារតែ ក្រោមការដឹកនាំ របស់ David Moyes ។ ខាងក្រោមនេះ គឺជា តារាង ចំណាត់ថ្នាក់ទាំង ១០ ក្រុមដែលមានតំលៃ Brand ថ្លៃជាងគេ ៕ 


ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: football manchester united bayern munich real madrid barcelona man city