CamNews

ជីវិត និងការងារ 

តើអ្នកជោគជ័យ ធ្វើអ្វីខ្លះ នៅយប់ថ្ងៃអាទិត្យ?

អ្នកជោគជ័យស្ទើរតែទាំងអស់ បានប្រាប់ថា ពួកគេតែងធ្វើកិច្ចការមួយចំនួន ដូចជា ចំណាយ
ពេលសម្រាប់ក្រុមគ្រួសារ បំពេញកិច្ចការតាមការសន្យា ឬទៅធ្វើការផ្នែកមនុស្សធម៌។ល។

ទំព័រ Business Insider បានដកស្រង់នូវកិច្ចការទាំងឡាយដែលក្រុមអ្នកជោគជ័យ តែងតែធ្វើនៅ
រៀងរាល់យប់នៃថ្ងៃអាទិត្យ ពីការសិក្សាស្រាវមួយរបស់ទំព័រ Monster.com។ ខាងក្រោមនេះ គឺជាបណ្ដាកិច្ចការដែលអ្នកជោគជ័យតែងតែធ្វើ ដើម្បីជួយឱ្យថ្ងៃអាទិត្យរបស់ពួកគេទៅជាមាន
ន័យ។

១. ចំណាយពេលសម្រាប់គ្រួសារ មិត្តភ័ក្ដិ និងមនុស្សសំខាន់


Roy Cohen ម្ចាស់សៀវភៅ “អាថ៌កំបាំងនៃការរស់នៅរបស់ក្រុមអ្នកជំនាញ Wall Street” ឱ្យដឹង
ថា ៖ “អ្នករវល់តែងតែដឹងអំពីភាពមមាញឹករបស់ខ្លួនជានិច្ច។ ពួកគេពិតជាមានការលំបាកក្នុងការ
ចំណាយពេលក្នុងថ្ងៃធ្វើការជាមួយគ្រួសារ ដូច្នេះ ពួកគេឆ្លៀតឱកាសយប់ថ្ងៃអាទិត្យដើម្បីចំណាយ
ពេលសម្រាប់គ្រួសារ ឬអ្នកសំខាន់”។

២. ធ្វើគម្រោងសម្រាប់ការសប្បាយ

Laura Vanderkam ម្ចាស់សៀវភៅ “អ្នកជោគជ័យធ្វើអ្វីខ្លះនាយប់ថ្ងៃអាទិត្យ” ឱ្យដឹងថា ការធ្វើ
គម្រោង​សម្រាប់ការសប្បាយគឺជាការសំខាន់។ ដោយសារតែមានគម្រោងច្បាស់លាស់ ដូច្នេះ
ការលំហែកាយនៅថ្ងៃអាទិត្យទាំងមូល នឹងហាក់ដូចមានរយៈពេលវែង ព្រោះថានឹងមិនត្រូវ
ចំណាយពេលអង្គុយគិត “ខ្ញុំគួរតែធ្វើអ្វីនៅថ្ងៃអាទិត្យនេះ?”។

៣. ធ្វើគម្រោងសម្រាប់សប្ដាហ៍ក្រោយ

អាថ៌កំបាំងនេះនឹងជួយឱ្យអ្នកធ្វើការបានល្អ និងតាមសម្រួល ដោយមិនមានភាពតានតឹង ឬបង្ខំ
ចិត្ត។

៤. ហាត់ប្រាណ

អ្នកជោគជ័យ ក៏តែងទៅហាត់ប្រាណ ពិសេសគឺហាត់នៅក្នុងក្លឹបធំៗ។ ប៉ុន្តែ បើអ្នកជាមនុស្សមិន
ទាន់ទទួលបានជោគជ័យច្រើន គួរតែហាត់ប្រាណនៅក្នុងក្លឹបតូចៗ ឬនៅតាមទីសាធារណៈ។

៥. ទទួលទានអាហារល្អៗសម្រាប់សុខភាព

CEO Joyce Marter នៃក្រុមហ៊ុន Urban Balance ថ្លែងថា អ្នកដែលជោគជ័យបំផុតតែងសប្បាយ
ជាមួយនឹងអាហារ និងភេសជ្ជៈដែលល្អបំផុតសម្រាប់សុខភាព ជំនួសឱ្យស្រា និងគ្រឿងក្លែម
ដែលអាចធ្វើឱ្យអ្នកអស់កម្លាំងនៅថ្ងៃចន្ទ និងធាត់នៅពេលខាងមុខ។

៦. អានសៀវភៅ

ការអានសៀវភៅនៅយប់នៃថ្ងៃធ្វើការ វាប្រាកដជាមិនអាចទៅរួចសម្រាប់មនុស្សជោគជ័យដែល
មានភាពមមាញឹកខ្លាំង ដូច្នេះពួកគេឆ្លៀតយកវេលាយប់នៃថ្ងៃអាទិត្យដើម្បីធ្វើរឿងនេះ។

៧. ធ្វើតាមពាក្យសន្យា


ក្នុងថ្ងៃធ្វើការ មនុស្សសំខាន់តែងមានការសន្យាមួយចំនួន បើទោះដឹងថា មិនមានពេលគ្រប់
គ្រាន់សម្រាប់ធ្វើ។ ដូច្នេះ ពួកគេត្រូវចំណាយពេលក្នុងយប់ថ្ងៃអាទិត្យដើម្បីធ្វើតាមពាក្យសន្យា
របស់ខ្លួន។

៨. បន្ធូរអារម្មណ៍

ដោយសារដឹងថា ចាប់ពីថ្ងៃចន្ទ ខ្លួននឹងត្រូវធ្វើការហត់ ដូច្នេះ អ្នកជោគជ័យ ត្រូវការសម្រាក
ដោយគេងឱ្យបានស្កប់ និងហូបអាហារល្អៗ ដើម្បីយកកម្លាំង។

៩.ពិចារណាអំពី​បញ្ហា​ដែល​បាន​កើត​ឡើង

ការបំពេញការងារមួយសប្ដាហ៍ ធ្វើឱ្យអ្នកទទួលបានទាំងជោគជ័យ និងបរាជ័យ ដូច្នេះ ការ
សរសេរ​អំពីបញ្ហាដែលបានជួបប្រទះនៅលើក្រដាស នឹងជួយឱ្យអ្នកអាចពិចារណារកមូលហេតុ
នៃបញ្ហា និងរកដោះស្រាយ។

១០. ធ្វើកិច្ចការមនុស្សធម៌

អ្នកប្រាកដជាមានបញ្ហាដែលធ្វើឱ្យខ្លួនមិនសប្បាយចិត្តក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះ។ ដូច្នេះ
មានតែកិច្ចការមនុស្សធម៌នោះទេ ដែលអាចជួយឱ្យអ្នកសប្បាយចិត្តឡើងវិញ។

១១.បញ្ចប់ថ្ងៃអាទិត្យជាមួយនឹងអារម្មណ៍រីករាយ


សាស្ដ្រាចារ្យ Michael Woodward ថ្លែងថា ៖ “បើទោះអ្នកមានអារម្មណ៍យ៉ាងណាក៏ដោយ ថ្ងៃចន្ទ
ក៏នឹងមកដល់។ ដូច្នេះ អ្នកជោគជ័យតែងធ្វើចិត្តឱ្យសប្បាយៗ មុននឹងបញ្ចប់ថ្ងៃអាទិត្យរបស់ខ្លួន”៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Business Insider


Tags: successfull people Sunday night