គេហទំព័រ Securitydaily ទើបតែបានចុះផ្សាយថា គេហទំព័រវៀតណាមរាប់រយត្រូវបានវាយ
ប្រហារពីសំណាក់ក្រុមហែកឃើរចិន។ ជាក់ស្ដែង មានគេហទំព័រ វៀតណាមចំនួន ប្រហែល
៧៤៦ ស្ថាប័ន ត្រូវរងការវាយប្រហារ គិតចាប់ពីថ្ងៃទី ២៨សីហាមកទល់នឹងបច្ចុប្បន្ន។
យោងតាមស្ថិតិពី Securitydaily គិតដោយឡែក ក្នុងថ្ងៃទី ២៨សីហា មានគេហទំព័រចំនួន ២៨៩
ស្ថាប័នរបស់វៀតណាម ក្លាយជាជនរងគ្រោះ នៃការវាយប្រហារ DDoS និងប្ដូរផ្លាស់អ៊ីនធឺរហ្វេស
defacement ។
ការវាយប្រហារខាងលើ ត្រូវបានធ្វើឡើងយ៉ាងខ្លាំងក្លា និងបន្តបន្ទាប់ ក្នុងថ្ងៃទី ៤កញ្ញា ដែល
ពេលនោះ មានគេហទំព័រដល់ទៅ ៣៧៣ស្ថាប័ន ត្រូវរងគ្រោះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាង
នេះ គឺថា ក្នុងចំណោម ៧៤៦ គេហទំព័រ ដែលត្រូវរងការវាយលុក មានគេហទំព័ររដ្ឋចំនួនដល់
ទៅ ៨ (ដែលមានឈ្មោះដូមេន gov.vn) និងគេហទំព័រប្រមាណជា ៤០ ផ្សេងទៀត របស់បណ្ដា
ស្ថាប័នអប់រំវៀតណាម (មានដូមេន edu.vn)។
តារាងនៃគេហទំព័រដែលត្រូវបានវាយប្រហារ ត្រូវគេចុះផ្សាយនៅលើទំព័រ 1937cn.net (ជាប្លក់
សន្ដិសុខអ៊ីនធឺរណែតមួយ ត្រូវបានវៀតណាម ចាត់ទុកថា មានបំណងជម្រុញឱ្យហែកឃើរ បើកការវាយប្រហារទៅលើគេហទំព័ររបស់វៀតណាម)។ ប្រភពព័ត៌មានបានឱ្យដឹងថា មិនត្រឹម
តែ 1937cn.net នោះទេ ដែលបានបញ្ចេញ “ស្នាដៃ” Sky-Eye ដែលជាក្រុមហែកឃើរធំមួយ
របស់ចិន ក៏បានចូលរួមការវាយលុក លើគេហទំព័ររបស់វៀតណាម ដោយបានធ្វើការវាយ
ប្រហារលើគេហទំព័រ ជិត ១០០ស្ថាប័នរបស់វៀតណាម។
នេះជាក្រុមហែកឃើរខ្លាំងបំផុតរបស់ចិន
យោងតាមព័ត៌មានថ្មីបំផុត ឱ្យដឹងថា គិតមកដល់ពេលនេះ គេហទំព័រប្រហែលជាង ៥០% ក្នុង
ចំណោមគេហទំព័រវៀតណាម ដែលត្រូវហែកឃែរវាយប្រហារ នៅតែមិនទាន់ដោះស្រាយបញ្ហា
បាននៅឡើយ។
គួររំលឹកថា មុននេះ ក៏មានការវាយប្រហារឆ្លើយឆ្លងគ្នា រវាងហែកឃើរវៀតណាម និងហែកឃើរ
ចិន បណ្ដាលឱ្យគេហទំព័ររបស់ប្រទេសទាំងពីរ រងការខូចខាត។ មូលហេតុដែលនាំឱ្យកើតមាន
ការវាយប្រហារខាងលើ គឺដោយសារតែ ប្រទេសទាំងពីរ កំពុងមានទម្លោះដណ្ដើរដែនសមុទ្រ និង
ប្រជុំកោះមួយចំនួន នៅសមុទ្រចិនខាងត្បូង៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Securitydaily