បន្ទាប់ពីទទួលបានពានរង្វាន់ La Liga រដូវកាល ២០១២-២០១៣ បានរយៈពេលមួយសប្តាហ៍
រួចមក ថ្ងៃនេះ Barcelona បានបង្ហាញផ្សព្វផ្សាយ ពីឯកសណ្ឋាន សំរាប់រដូវកាលថ្មីហើយ ។
ដូចដែលយើងបានឃើញហើយថា ការរចនាម៉ូតថ្មីនេះ ក្រុមហ៊ុនអាកាសចរ QATAR Airway
មានឈ្មោះនៅ ចំពីមុខដើមទ្រូងតែម្តង តែផ្លាកសញ្ញារបស់អង្គការ UNICEF ក៏មិនបាត់ទៅណា
ដែរ គឺគ្រាន់តែប្តូរមកខាងក្រោយខ្នង ។ គួរអោយដឹងផងដែរថា ក្រណាត់ដែលយកមកធ្វើជា
ឯកសណ្ឋានរបស់ Barcelona នេះគឺកែច្នៃពីសំបកដប ដោយក្រុមហ៊ុន Nike ជា មួយផ្នែកដើម្បី
ជួយសំអាតពិភពលោក ៕
ដោយ ៖ កុសល
ប្រភព ៖ k14