Lenovo បានឧទ្ទេសនាមជាផ្លូវការនូវស្មាតហ្វូនថ្មីរបស់ខ្លួន គឺ Vibe X2 និង Vibe Z2 ក្នុងព្រឹត្តិ
ការណ៍ពិព័រណ៍បច្ចេកវិទ្យា IFA ឆ្នាំ ២០១៤។ នេះគឺជាទូរស័ព្ទថ្មីបំផុត របស់ Lenovo ក្នុងឆ្នាំនេះ។
Lenovo Vibe X2 ប្រើប្រាស់អេក្រង់ 5 inch រីសូលូសឹន 1080 pixel ។ ក្រុមហ៊ុនផលិតទូរស័ព្ទ
របស់ចិននេះ បានបំពាក់ប្រព័ន្ធប្រូសេសឺរដ៏ខ្លាំងមួយ ប្រើប្រាស់ឈីប MediaTek MT6595m
8-core កម្រិត 2 GHz រួមនឹង RAM 2 GB។
ស្មាតហ្វូន Lenovo Vibe X2 មានកាមេរ៉ាក្រោយ 13 MP និងកាមេរ៉ាមុខ 5 MP។ ស្មាតហ្វូននេះ
ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ Android 4.4 KitKat និងប្រើអ៊ីនធឺរហ្វេស Lenovo's Vibe UI 2.0 ។
ឧបករណ៍នេះ មានកម្រាស់ 7,27ម.ម ទម្ងន់ 120 ក្រាម និងប្រើថ្ម ដែលមានថាមពល 2.100
mAh។
ចំណែក Lenovo Vibe Z2 វិញ ត្រូវបានបំពាក់អេក្រង់ 5,5 inch រីសូលូសឹន qHD កម្រិត 720
pixel ។ ទូរស័ព្ទនេះ ប្រើប្រូសេសឺរ Snapdragon 410 4-core 1,2 GHz រួមនឹង RAM 2 GB។
Lenovo Vibe Z2 មានកាមេរ៉ាក្រោយ 13 MP និងកាមេរ៉ាមុខ 8 MP និងប្រើប្រាស់ស៊ីមពីរ។
ទម្ងន់របស់ Lenovo Vibe Z2 គឺ 158 ក្រាម។
តាមគម្រោង តម្លៃលក់របស់ Lenovo Vibe X2 គឺត្រឹមតែ ៣៩៩ដុល្លារអាមេរិក ចំណែក Vibe Z2
គឺ ៤២៩ដុល្លារ។ ផលិតផលទាំងពីរនេះ នឹងត្រូវបានដាក់លក់ក្នុងប្រទេសចិន ចាប់ពីខែតុលា
ខាងមុខ ក្រោយមក វាក៏នឹងមានវត្តមាននៅក្នុងទីផ្សារអាស៊ី និងអឺរ៉ុប។ល។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena