CamNews

ថេបប្ល៊ែត 

Tablet តំលៃថោក ថ្មប្រើបាន ១៨ ម៉ោង របស់ Lenovo

Lenovo Yoga Tablet 8 និង 10 មានតំលៃលក់ចាប់ពី ២៤៩ ដុល្លារ ដល់ ២៩៩ ដុល្លារ ប៉ុណ្ណោះ
រួមជាមួយនឹងបរិមាណថ្ម ដែលអាចប្រើប្រាស់បានយូរបំផុត បានដល់ទៅ ១៨ ម៉ោង។

រួមជាមួយនឹងគុណសម្បត្តិលេចធ្លោពីរ គឺតំលៃលក់ និងរយះពេលនៃការប្រើប្រាស់ថ្ម Yoga Tablet 8
ដែលមានអេក្រង់ទំហំ 8 inch និង Yoga Tablet 10 មានអេក្រង់ 10 inch មានរូបសណ្ឋាន Hardware
មិនលេចធ្លោឡើយ។ ទាំងពីរម៉ូដែលនេះ ត្រូវបានបំពាក់នូវ CPU Quad Core MediaTek MT8125
ល្បឿន 1,2 GHz, អេក្រង់មាន resolution 1.280 x 800 pixel, RAM 1 GB, និងមានមេម៉ូរីក្នុងទំហំតែ
16 GB។

Lenovo បំពាក់ដល់ម៉ូដែលទាំងពីរនេះ នូវកាមេរ៉ាក្រោយទំហំ 5 megapixel និងមុខ 1,6 megapixel
រួមនឹងប្រព័ន្ធប្រតិបត្តិការ Android 4.2 Jelly Bean។

ក្រៅពីនេះ Yoga Tablet 8 និង 10 នៅមានចំនុចលេចធ្លោមួយផ្សេងទៀត គឺការរចនាម៉ូតមានជើង
ទម្រ ដែលអាចជួយឲ្យ Tablet អាចដាក់បាន ៣ ស្ថានភាពផ្សេងគ្នាគឺអាចដាក់បញ្ឈរត្រង់ ផ្អៀង
(ទ្រេត) និងដាក់ផ្តេក។ Tablet ពីរនេះ កាលពីមុនត្រូវបានគេបង្ហាញណែនាំជាមួយនឹងឈ្មោះហៅថា
IdeaPad B6000-F និង B8000-F។

Yoga Tablet ទាំងពីរម៉ូដែលនេះ បានចាប់ផ្តើមដាក់លក់ ពីថ្ងៃនេះតទៅហើយ នៅសហរដ្ឋអាមេរិច៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Galaxy S5 នឹងមាន chip 64-bit រួមជាមួយ RAM 4 GB
- ជនដែលលួចស្មាតហ្វូន LG G2 ម្តងមួយឡាននោះ ត្រូវបានចាប់ខ្លួន បានហើយ

- Facebook កំពុងតែចាប់ផ្តើម សួរនាំទិញ BlackBerry

- Apple ទទួលស្គាល់ថា iPhone 5S មួយចំនួន បានជួបនូវបញ្ហា កំហុសឆាប់អស់ថ្ម (ស៊ីថ្ម)

- Google Earth ថតបានរូបភាពព្រះអង្គ Jesus និងអ្នកម៉ែ Maria ?

ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress


Tags: Cheap tablet 18 hours battery Lenovo Lenovo Yoga Tablet 8 hightech