ZUK ក្រុមហ៊ុនស្មាតហ្វូនដែលទទួលបានការផ្គត់ផ្គង់គាំទ្រពី Lenovo កំពុងតែរៀបចំធ្វើការបង្ហាញណែនាំ នូវស្មាតហ្វូនស៊េរីថ្មីមួយ ដែលមានឈ្មោះថា ZUK Z2 ជាមួួយនឹងការរចនាម៉ូតដូចទៅនឹង iPhone 6 របស់ Apple។
បើតាមការរំពឹងទុក ZUK Z2 នឹងធ្វើការបង្ហាញណែនាំនៅដើមឆ្នាំ ២០១៦ និងប្រើប្រាស់អង្គដំណើរការថ្មី បំផុត ខ្លាំងបំផុតរបស់ Qualcomm នោះគឺ Snapdragon 820។
បើទោះបីជាមានការរចនាម៉ូតដូចទៅនឹង iPhone 6 ប៉ុន្តែ ZUK Z2 មានចំនុចលេចធ្លោរផ្ទាល់ខ្លួនមួយគឺ ផ្នែកខាងលើនៃស្មាតហ្វូន អាចធ្វើការបង្វិលកាមេរ៉ាទៅមុខ និងមកក្រោយវិញបាន។ ស្មាតហ្វូនមាន កាមេរ៉ាតែមួយប៉ុណ្ណោះ ប៉ុន្តែអ្នកអាចធ្វើការថតរូបសែលហ្វ៊ីបាន ដោយការបង្វិលកាមេរ៉ាមកខាងមុខ។ ដោយសារតែវាបំពាក់កាមេរ៉ាតែមួយ លទ្ធភាពច្រើនដែល ZUK Z2 នឹងមានកាមេរ៉ាទំហំធំ។
អានអត្ថបទ៖ ពេល iPhone 7 យករចនាបថលំនាំ BlackBerry Priv, មានអីស្អាត ប្លែកណាស់តើ! (មានវីដេអូ)
យោងតាមរូបភាពចចាមអារាម យើងអាចសង្កេតឃើញថា ស្មាតហ្វូននេះមានតួព័ទ្ធជុំវិញធ្វើពីលោហធាតុ ហើយផ្ទៃអេក្រង់ខាងមុខមានរាងកោង 2.5D ។ គួរឲ្យស្តាយ ដោយបច្ចុប្បន្ននៅមិនទាន់មានព័ត៌មានណា មួយស្តីពីលក្ខណៈសម្បត្តិរបស់ ZUK Z2 បង្ហើបឲ្យដឹងនៅឡើយទេ។
នាពេលមកន្លងមករហូតមកដល់ពេលនេះ មានក្រុមហ៊ុនផលិតទូរស័ព្ទមិនតិចនោះទេ តាំងពីក្រុមហ៊ុនធំ ដល់តូច បានលួចយកលំនាំរចនាម៉ូត iPhone 6 របស់ Apple។ ថ្មីៗកន្លងទៅនេះ HTC ក៏បានបង្កឲ្យមាន ការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងពិភពបច្ចេកវិទ្យា នៅពេលដាក់បង្ហាញស្មាតហ្វូន One A9 ជាមួយនឹងការ រចនាម៉ូតដូចស្ទើរតែទាំងស្រុងនឹង iPhone 6។ ទន្ទឹមនឹងនោះ បន្ទាប់ពីព្រឹត្តិការណ៍បង្ហាញណែនាំ One A9 បានបញ្ចប់ គេហទំព័របរទេសជាច្រើន បាននាំគ្នាចុះផ្សាយព័ត៌មានបែបចំអកថា HTC ទើបតែបង្ហាញណែ នាំ iPhone ថែមទៀតផង៕
អានអត្ថបទ៖ តើនេះគឺជា Nokia C1 ដែលអាចប្រើបានទាំង Android និង Windows 10 Mobile មែន?
ប្រែសម្រួល៖ មង្គល
ប្រភព៖ kenh14