CamNews

មាសសុទ្ធជាង ៧ លានដុល្លា ត្រូវបានគេរកឃើញ នៅក្នុងផ្ទះទុរគតជនម្នាក់

បុរសចំណាស់ Walter Samaszko អាយុ ៦៩ ឆ្នាំបានស្លាប់ដោយសារជម្ងឺគាំងបេះដូងកាលពីខែ
មុនដោយបានបន្សល់ទុកប្រាក់ចំនួន ២០០ ដុល្លាអាមេរិក នៅក្នុងគណនីធនាគាររបស់គាត់។
បើតាមមើលទៅគាត់ម្នាក់នេះគឺជាមនុស្សក្រីក្រម្នាក់ ដែលរស់នៅតែឯងប៉ុន្តែអ្វីដែលគេបានរក
ឃើញនៅក្នុងផ្ទះរបស់គាត់នោះគឺមិនមែនដូចជាការគិតនោះទេ។

ព័ត៌មានមួយនេះត្រូវបានល្បីពេញសារព័ត៌មាន Los Angeles Times ដោយគេបានរកឃើញមាស
សុទ្ធទាំងដុំៗ នៅក្នុងផ្ទះរបស់បុរសចាស់ដែលបានស្លាប់នេះ ដែលមានតម្លៃសរុបជាង ៧ លាន
ដុល្លាអាមេរិក។ បុរសម្នាក់នេះគឺជាអ្នកជិតខាងរបស់គេគ្រប់គ្នាដែលគេដឹងថា គាត់បានរស់នៅក្នុង
ផ្ទះនេះមកតាំងពីឆ្នាំ ១៩៦០ មកម្លះដោយលោកបានរស់នៅជាមួយម្ដាយរបស់លោករហូតដល់
ម្ដាយលោកចែកឋានទៅនាឆ្នាំ ១៩៩២។

មាសទាំងអស់នេះត្រូវបានរកឃើញដោយកម្មករសម្អាតផ្ទះក្រោយពេលគាត់ស្លាប់បានមួយខែគឺ
នៅពេលដែលគេមកសម្អាតផ្ទះនេះទុកដាក់លក់ ហើយគេបានរកឃើញមាសដុំ និងកាក់មាសជា
ច្រើន មានទាំងកាក់មាសសល់ពីសម័យ ១៨០០ ជាងមកម្លះ សរុបទៅមានតម្លៃជា ៧ លានដុល្លា
មាសទាំងអស់នេះនឹងត្រូវបានប្រគល់អោយសាច់ញាតិជិតបំផុតរបស់ម្ចាស់ទ្រព្យតាមដែលរដ្ឋ
អាចរកបាន ហើយគេបានរកឃើញនារីម្នាក់ជាជីដូនមួយនឹង ម្ចាស់ទ្រព្យដែលសព្វថ្ងៃកំពុងរស់នៅ
San Rafael រដ្ឋ California ដែលប៉ូលីសបានរកឃើញតាមរយៈបញ្ជីឈ្មោះសាច់ញាតិដែលបាន
មកចូលរួមបុណ្យសព្វរបស់ម្ដាយរបស់ ម្ចាស់ទ្រព្យកាលពី ២០ ឆ្នាំមុន។

នៅរស់អាចរកទ្រព្យមកបាន គឺដើម្បីចាយប៉ុន្តែស្លាប់ទៅហើយមិនអាចយកទ្រព្យទៅជាមួយ
បានឡើយ៕ 

ដោយ៖ ម៉ូកា
ប្រភពពី៖ Skynew 


Tags: gold old man die dead usa