បន្ទាប់ពីជោគជ័យរបស់ Samsung Galaxy S7 និង S7 edge អ្នកគាំទ្រកំពុងតែទន្ទឹងរង់ចាំហ្វាប្លែត
ជំនាន់បន្ទាប់របស់ Galaxy Note។ ប្រភពព័ត៌មានជាច្រើនបានឱ្យដឹងថា Samsung នឹងរំលងចោល
Note 6 និងជំនួសមកវិញដោយ Note 7 ដែលនឹងបង្ហាញខ្លួននៅថ្ងៃទី ២សីហាខាងមុខ។
ហ្វាប្លែតថ្មីនេះ នឹងមានឈ្មោះថា Galaxy Note 7 មិនមែន Galaxy Note 6 នោះទេ
ថ្មីៗនេះគេហទំព័រមួយរបស់ចិន បានចុះផ្សាយនូវព័ត៌មានជាច្រើនទាក់ទឹននឹងគ្រឿងម៉ាស៊ីនរបស់
Galaxy Note 7 ដែលជាហ្វាប្លែតមួយ កំពុងត្រូវបានគេទន្ទឹងរង់ចាំបំផុតនាបច្ចុប្បន្ន។ Galaxy
Note 7 នឹងមានពីរកំណែ គឺទីមួយប្រើឈីប Snapdragon 821 4-core 2,3 GHz និងកំណែមួយ
ទៀតប្រើឈីប 8- core Exynos 8893 2,6 – 2,7 GHz ។
ទន្ទឹមនឹងនេះ Galaxy Note 7 នឹងប្រើអេក្រង់ Super AMOLED 5,7 inch ដែលមានរីសូលូសឹន
2K។ ចំណែក RAM វីញ មានទំហំ 6 GB, អង្គចងចាំក្នុងមានកំណែ 64 GB, 128 GB និង 256 GB
អាចបន្ថែមតាមរយៈ microSD។
ក្រៅពីនេះ Galaxy Note 7 ក៏នឹងប្រើកាមេរ៉ាក្រោយ 12 MP DualPixel មានបំពាក់បច្ចេកវិទ្យាទប់
ទល់នឹងរំញ័រ ដូចនៅលើ Galaxy S7។ រីឯកាមេរ៉ាមុខ មានទំហំ 5MP និងថ្មមានថាមពល 4000
mAh។
ព័ត៌មានអំពីគ្រឿងម៉ាស៊ីនរបស់ Galaxy Note 7 ត្រូវបានបែកធ្លាយ
ជាងនេះ Galaxy Note 7 នឹងក្លាយជាស្មាតហ្វូនដំបូងគេរបស់ Samsung ដែលបំពាក់រន្ធ USB
Type – C។ ពិសេសជាងនេះ មុខងារថ្មីមួយទន្ទឹមនឹងឧបករណ៍ស្កេនក្រយៅដៃ នោះគឺបច្ចេកវិទ្យា
ស្កេនគ្រាប់ភ្នែក។
Galaxy Note 7 ក៏មានសមត្ថភាពទប់ទល់នឹងជម្រាបទឹក ដូចទៅនឹង Galaxy S7 តាមស្ដង់ដា
iP68។ Galaxy Note 7 នឹងមានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ ពណ៌ប្រាក់ និងពណ៌ទឹក
សមុទ្រ។ ក្រៅពីនេះវាក៏នឹងត្រូវបានដាក់លក់ជាមួយនឹងប៊ិច S-Pen ជំនាន់ថ្មី និងបំពាក់ជាស្រេច
នូវប្រព័ន្ធប្រតិបត្តិ Android 6.0 Marshmallow។
Galaxy Note 7 នឹងបំពាក់បច្ចេកវិទ្យាស្កេនគ្រាប់ភ្នែក
យ៉ាងណាក៏ដោយ រាល់ព័ត៌មានខាងលើ គឺសុទ្ធតែជាដំណឹងចចាមអារ៉ាម ដែលគ្មានអ្វីប្រាកដ
ប្រជានោះទេ។ ដូច្នេះ មានតែរង់ចាំដល់ថ្ងៃទី ២សីហា ឆ្នាំ ២០១៦ខាងមុខ ទើបអ្វីៗទាំងអស់ត្រូវ
បានគេលាតត្រដាង។
ប្រែសម្រួល ៖ បុត្រា