ព័ត៌មានបច្ចេកវិទ្យា ៖ ប្រសិនបើលោកអ្នក មានស្គីក្តារអេឡិចត្រូនិច ឬ hoverboard រក្សាអោយបាន នៅក្រៅទីក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក បើមិនដូច្នេះទេ លោកអ្នក នឹងប្រឈមមុខ ចំពោះមុខច្បាប់ ជាក់ជាមិនខាន ព្រោះថា បើយោងតាមអ្នកនាំពាក្យអោយនាយកដ្ឋាន ប៉ូលីសក្រុងញ៉ូវយ៉ក បញ្ជាក់ ក្តែងៗអោយដឹងថា ស្គីក្តារអេឡិចត្រូនិច ឬ hoverboard ដែលត្រូវបាន គេចាត់ទុកជាឧបករណ៍មួយ ប្រភេទ ដូចជាយានជំនិះ ដែលកំពុងតែមានភាពល្បីល្បាញលើទីផ្សារ ពិភពលោកនោះ គឺខុសច្បាប់ ទៅវិញនៅក្នុងទីក្រុងញ៉ូវយ៉កផ្ទាល់តែម្តង។
"Hoverboard ត្រូវ បាន ហាមមិន អោយប្រើប្រាស់នៅក្នុង ទីក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក នោះទេ ពីព្រោះ ក្រោមហេតុផល ដែល ចាត់ទុកថា Hoverboards គឺជាឧបករណ៍យាន ជំនិះ ប៉ុន្តែ Hover - boards មិនទាន់បានចុះឈ្មោះ ជាផ្លូវការនៅឡើយទេ នៅនាយកដ្ឋានយានយន្តសហរដ្ឋអាមេរិក ( Department of Motor Vehicles) " នេះបើ យោងតាមសារអេឡិចត្រូនិច (Email) អ្នកនាំពាក្យអោយ នាយកដ្ឋាន ប៉ូលីសក្រុងញ៉ូវយ៉ក ផ្ញើមកកាន់ក្រុមការងារ Tech Insider ។ ប្រភពបញ្ជាក់អោយដឹង ថា ក្នុងករណី បុគ្គលណាមួយ ហ៊ានល្មើសបំរាម ជិះ Hoverboards នៅ ក្នុងទីក្រុង ញ៉ូវយ៉ក នោះ ច្បាស់ ណាស់ ប្រ ឈមនឹងការផាកពិន័យ ប្រមាណ ៥០០ដុល្លារ ដែលស្មើនឹងតម្លៃពាក់កណ្តាល Hoverboard នៅលើ ទីផ្សារអន្តរជាតិ ។
ច្រើនជាងហេតុផល ដែលថា Hoverboards មិនទាន់បានចុះឈ្មោះជាផ្លូវការនៅឡើយទេនៅនាយក ដ្ឋាន យានយន្តសហរដ្ឋអាមេរិក ឈានទៅប្រកាស ការជិះ គឺជា អំពើខុសច្បាប់ ហេតុផល មួយផ្សេង ទៀតនោះគឺ ការពេញនិយម Hoverboards នៅ ក្នុងទីក្រុង នាំមកនូវ ការព្រួយបារម្ភ បញ្ហា ជាយថ ហេតុ ដែលអាចកើតមានឡើង ដោយអចេតនា នៅពេលបញ្ជា ជិះ នៅតាមផ្លូវសាធារណៈ ក៏ ដូចជា នៅតាមផ្លូវថ្មើរជើងជាដើម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ theguardian និង techinsider