CamNews

ព័ត៌មានបច្ចេកវិទ្យា 

អ៊ីរ៉ង់នឹងរឹបអូស iPhone ទាំងអស់ បើសិនវាមិនបានចុះឈ្មោះជាផ្លូវការ

រដ្ឋាភិបាលអ៊ីរ៉ង់ អាចនឹងពិចារណាក្នុងការហាមមិនឱ្យលក់ iPhone នៅក្នុងប្រទេសនេះ បើសិន
Apple មិនសហការណ៍ជាមួយពួកគេ ក្នុងយុទ្ធនាការប្រឆាំងនឹងការរត់ពន្ធទូរស័ព្ទ។

សេចក្ដីរាយការណ៍មួយថ្មីៗនេះ បានឱ្យដឹងថា រដ្ឋាភិបាលអ៊ីរ៉ង់ កំពុងតែពិនិត្យ និងពិចារណាក្នុង
ការហាមដាក់លក់ iPhone នៅក្នុងប្រទេសនេះ លើកលែងតែ Apple ចុះឈ្មោះចូលរួមក្នុងយុទ្ធនា
ការ ប្រឆាំងនឹងការរត់ពន្ធស្មាតហ្វូនរបស់រដ្ឋាភិបាល។ ដើម្បីបន្តលក់ iPhone នៅក្នុងទីផ្សារអ៊ីរ៉ង់
ក្រុមហ៊ុន Apple ត្រូវតែចុះឈ្មោះការិយាល័យតំណាងរបស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសនេះ។

អាជ្ញាធរបានឱ្យដឹងថា ការរត់ពន្ធទូរស័ព្ទឆ្លាតវៃ គឺជាបញ្ហាធំមួយនៅអ៊ីរ៉ង់។ សេចក្ដីរាយការណ៍
របស់ទីភ្នាក់សារព័ត៌មាន Tasnim ចុះផ្សាយថា អ៊ីរ៉ង់ មានអ្នកប្រើប្រាស់ស្មាតហ្វូនចំនួន ៤០លាន
នាក់ ហើយទូរស័ព្ទភាគច្រើន ត្រូវបានគេនាំចូលដោយខុសច្បាប់។

នៅក្នុងកិច្ចប្រឹងប្រែងមួយដើម្បីទប់ស្កាត់ការប្រើប្រាស់ស្មាតហ្វូនដែលនាំចូលដោយខុសច្បាប់
អ៊ីរ៉ង់ នឹងចេញច្បាប់មួយ ទាមទារឱ្យអ្នកផ្គត់ផ្គង់ស្មាតហ្វូនទាំងអស់ ត្រូវតែចុះឈ្មោះនៅឯអង្គភាព
ទិន្នន័យទំនាក់ទំនងរបស់រដ្ឋាភិបាល។

ប្រការខាងលើគឺមានន័យថា បើសិនអ្នកមានទូរស័ព្ទមួយគ្រឿងដែលមិនទាន់បានចុះឈ្មោះនោះ
ទេ អ្នកនឹងមិនអាចប្រើវាបាននៅក្នុងប្រទេសអ៊ីរ៉ង់។ ប៉ុន្តែ សូមបញ្ជាក់ថា ច្បាប់នេះ នឹងមិនប៉ះពាល់
ដល់ អ្នកដែលកំពុងប្រើប្រាស់ស្មាតហ្វូន មុននឹងច្បាប់នេះ ចូលជាធរមាន។

ប្រធានគម្រោងទប់ទល់នឹងការរត់ពន្ធទូរស័ព្ទនៅអ៊ីរ៉ង់ ថ្លែងថា “បើសិន Apple មិនចុះឈ្មោះជាផ្លូវ
ការនៅប៉ុន្មានថ្ងៃខាងមុខនោះទេ នោះ iPhone ទាំងអស់នឹងត្រូវរដ្ឋាភិបាលរឹបអូស”។

ប្រែសម្រួល ៖ បុត្រា


Tags: អ៊ីរ៉ង់ iPhone ច្បាប់ រឹបអូស