ផ្ទះមួយខ្នងដែលមានទំហំ ៩០ម៉ែត្រក្រឡា មានតម្លៃឡើងដល់ ៩៤០,០០០ដុល្លារអាមេរិក ខណៈ ដែលលិខិតអនុញ្ញាតចរាចររថយន្ដ មានតម្លៃជិត ៥៧,០០០ដុល្លារអាមេរិក បណ្ដាលឱ្យក្រុមយុវ
វ័យ សឹង្ហបុរី មានការព្រួយបារម្ភអំពីលទ្ធភាពចំណាយរបស់ពួកគេ ប្រសិនពួកគេត្រូវចេញពីពុក
ម្ដាយ។
ការដែលត្រូវចំណាយច្រើន នៅសឹង្ហបុរី ដែលជាប្រទេសអ្នកមានមួយក្នុងពិភពលោក កំពុងតែ
ក្លាយជាក្ដីបារម្ភធំ របស់យុវវ័យនៃប្រទេសនេះ នេះបើតាមការស្រាវជ្រាវរបស់សាលាសឹង្ហាបុរី
Polytechnic ។ សាលានេះបានធ្វើការស្រាវជ្រាវទៅលើយុវវ័យ សឹង្ហាបុរី ចំនួន ៨០០នាក់ ដែល
មានអាយុចាប់ពី ១៥ ទៅ ៣៥ឆ្នាំ និងបានរកឃើញថា ជិត ១០០% នៃពួកគេ ប្រាប់ថា បញ្ហាហិ
រញ្ញវត្ថុ គឺជាក្ដីបារម្ភធំបំផុតមួយក្នុងចំណោមបី របស់ពួកគេ។ បញ្ហានៅសល់ គឺការទំនាក់ទំនង
ក្នុងគ្រួសារ និងតុល្យភាពការងារ នឹងជីវិតរស់នៅ។ ពួកគេស្ទើរតែទាំងអស់ មានសង្ឃឹមថា ថ្លៃ
ទំនិញ និងសេវាកម្មសាធារណៈនៅ សឹង្ហបុរី នឹងចុះទាបជាងនេះ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។
ការស្រាវជ្រាវថ្មីៗនេះ របស់អង្គការ Expatistan បានឱ្យដឹងថា សឹង្ហបុរី ជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងកំពូលនៃទីក្រុងថ្លៃបំផុតក្នុងពិភពលោក។ តម្លៃអចលនទ្រព្យនៃប្រទេសនេះ ក៏ស្ថិតក្នុង top ១០
ផងដែរ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនសវនកម្ម PwC ។
ប្រភពផ្គត់ផ្គង់មានកំណត់ បានបណ្ដាលឱ្យតម្លៃផ្ទះ នៅប្រទេសនេះ កើនឡើង ៦០% ក្នុងរយៈ
ពេល ៥ឆ្នាំកន្លង។ ផ្ទះមួយខ្នងដែលមានទំហំជាង ៩០ម៉ែត្រក្រឡា មានតម្លៃជាមធ្យម ចាប់ពី
៧៨៤,០០០ ទៅ ៩៤០,០០០ ដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ តម្លៃរថយន្ដក៏ជាប្រភេទទំនិញថ្លៃ
កប់ពពក ដោយសារតែលិខិតអនុញ្ញាតឱ្យចរាចរ មានតម្លៃថ្លៃ។ កាលពីដើមខែនេះ ប្រភេទលិខិតអនុញ្ញាតឱ្យចរាចរ ដែលមានសុពលភាព ត្រឹម ១០ឆ្នាំ ត្រូវបានលក់ក្នុងតម្លៃជិត ៥៧,០០០ដុល្លារ
អាមេរិក នេះបើយោងតាមគេហទំព័រ Onemotoring.com ។
ដូច្នេះ យុវវ័យសឹង្ហបុរី ពិតជាមានការព្រួយបារម្ភ ថា តើពួកគេអាចមានលទ្ធភាពចំណាយទៅលើជីវភាពដ៏ថ្លៃហួសហេតុនេះដែរ ឬអត់ ប្រសិនពួកគេត្រូវបែកចេញពីគ្រួសារ។ Firdaus Sukiman
អាយុ ២១ឆ្នាំ រៀនផង ធ្វើការក្នុងហាងកាហ្វេផង ឱ្យដឹងថា ៖ “ខ្ញុំមានអារម្មណ៍ថា ដូចកំពុងរង
សម្ពាធធ្ងន់។ ខ្ញុំធ្វើការបន្ថែម គឺមិនមែនដោយសារខ្វះខាតរបស់ចាំបាច់នោះទេ តែគឺដើម្បីបានសប្បាយនឹងជីវភាព ព្រោះថា ស្រា ស្របៀរនៅសឹង្ហបុរី មានតម្លៃថ្លៃខ្លាំងណាស់”។
ចំណែក Bobby Chen អ្នកជំនួញអាយុ ៣១ឆ្នាំ ជនជាតិសឹង្ហបុរី ឱ្យដឹងថា មិត្តភ័ក្ដិស្ទើរតែទាំង
អស់របស់គាត់ សុទ្ធតែរស់នៅជាមួយពុកម្ដាយ ដោយសារមិនអាចរកបានប្រាក់គ្រប់គ្រាន់ ដើម្បីចំណាយទៅលើជីវភាពឯករាជ។ Bobby Chen បានប្រាប់ទំព័រ CNBC ថា ៖ “សឹង្ហបុរី គឺជាប្រទេសតូចមួយ ហើយសូម្បីតែការជួលក៏មានតម្លៃថ្លៃ។ ដូច្នេះ ការរស់នៅជាមួយពុកម្ដាយ ក៏ជាវិធីសំចៃមួយ។ លើកលែងតែ អ្នកជាមនុស្សជោគជ័យខ្លាំង មិនដូច្នោះទេ វាពិតជាពិបាក ក្នុងការទិញយកផ្ទះមួយខ្នង ពេលនៅក្មេង”។
តម្លៃផ្ទះនៅ សឹង្ហបុរី បានកើនឡើង ៦០% ក្នុងរយៈពេល ៥ឆ្នាំមកនេះ (រូប ៖ Bloomberg)
ចំពោះ Firdaus ការទិញផ្ទះមួយខ្នងសម្រាប់ខ្លួនឯង គឺជាប្រការមួយដែលហាក់ដូចជា នៅសែន
ឆ្ងាយ។ ចំណែកការទិញរថយន្ដវិញ វាគឺជារឿងស្រមៃ។ Firdaus ថ្លែងថា ៖ “គ្រួសាររបស់ខ្ញុំ សុខ
ចិត្តប្រើប្រាស់មធ្យោបាយសាធារណៈ ជាជាងការទិញរថយន្ដ”។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ធ្វើការឱ្យ Facebook មិនយូរប៉ុន្មាន ក៏ក្លាយជា មហាសេដ្ឋីនី ក្មេងបំផុតនៅ អាមេរិក
គ្រួសារលោក Obama ធ្វើនំ សម្រាប់ជនអនាថា ក្នុងថ្ងៃបុណ្យជាតិ
រកចំណូលកន្លះលានដុល្លារ ក្នុងមួយឆ្នាំៗ ដោយគ្រាន់តែដើរទិញ អីវ៉ាន់
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CNBC